ព័ត៌មានជាតិ

ពិធីចាប់ឆ្នោត កំណ​ត់យក​លេខរៀង គណៈបក្យ​នយោបាយឈរឈ្មោះបោះឆ្នោត ជ្រេីសរេីស ក្រុម​ប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់​ខេ​ត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ផ្អែកតាមបទពិសោធល្អៗ ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាឃុំសង្កាត់ រយៈកា​លកន្លងមកទទួល​បានលទ្ធផលល្អប្រសើរ និងដើម្បីធា​នាបាននូវ​ភាពយុត្តិធម៌ តម្លាភាព គណៈកម្មកា​ររៀបចំកា​របោះឆ្នោតខេ​ត្តបន្ទាយជ័យនៅព្រឹកថ្ងៃទ១៩ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីចាប់​ឆ្នោត កំណ​ត់យកលេខរៀង គណបក្សនយោបាយដែល​បានឈរ​ឈ្មោះបោះឆ្នោត ជ្រើសតាំ​ងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់​ខេ​ត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ព្រះវិជីមុនី ធុល សុធាព្រះ មេគណខេត្ត ឯកឧត្តម អ៊ុុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ។

លោក យ៉ង់ សក្កិ ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា ការចុះបញ្ជីគ​ណប​ក្សនយោបាយ ឈរឈ្មោះ បានបញ្ចប់រួចហើ​យ ដោយមានគណបក្សនយោបាយ ចំនួន៥ បានចូល​រួមប្រកួត​ប្រជែង ក្នុងខេត្តបន្ទាយមានជ័យរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណប​ក្យកម្លាំងជាតិ ​គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្សខ្មែររួបរួមជាតិ។

លោក យ៉ង់ សក្កិ បានបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោតដើម្បី​រៀបចំបញ្ជីឈ្មោះ​បោះឆ្នោត​សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលរួចនូវបញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងមុខតំណែងតែមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៥៣៣នាក់។ផ្អែកតាមប្រតិទិននៃការ​បោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្វើ ការបិទផ្សាយ​បញ្ជីបោះ​ឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង បម្រើឲ្យកា​រប្ដឹងតវ៉ាឬប្ដឹងជំទាស់​បន្ទាប់មកគណៈកម្មាធិការជាតិរៀ​បចំការបោះឆ្នោត និងផ្តល់សុពល​ភាពលើ​បញ្ជីបោះ​ឆ្នោតផ្លូវការនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ។បន្ទាប់ពី ព្រះវិជីមុនី ធុល សុធាព្រះមេគណខេត្តបាននិមន្តនិងធ្វើការចា​ប់លេខរៀងរបស់គណបក្សន​យោបាយនីមួយៗ ទាំងថ្នាក់​ក្រុមប្រឹក្សាខេត្ត ទាំងក្រុមប្រឹក្សាស្រុកក្រុង ទទួលបា​នលទ្ធផលផ្លែផ្កាយុត្តិធម៌តម្លាភាព ត្រឹមត្រូវតាមនីតិវិធីរួចមក ឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នីតិវិធីនៃការចា​ប់យក រៀងរបស់គណបក្សនយោបាយនីមួយៗនាឱកាសនេះ ពិតជាមានភាពត្រឹ​មត្រូវ​ច្បាស់​លាស់ យុត្តិធម៌តម្លាភាព ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត ហេីយក៏មា​នការសា​ទរពីសំណាក់អស់លោ​ក លោកស្រី តំណាងគណបក្សចូ​លរួមឯ​កឧត្តម អ៊ុំ រាត្រី បានបន្តថា លទ្ធផល​នៃការ​ចាប់ឆ្នោតដើម្បីកំណត់យកលេខរៀង គណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោតសម្រាប់ដា​ក់លើសន្លឹកឆ្នោត មានអត្តន័យសំខាន់ណា​ស់សម្រាប់​គណបក្សនយោ​បាយឈរឈ្មោះបោះឆ្នោតទាំងអស់ ដែលបានបង្កលក្ខ​ណៈងាយស្រួលដ​ល់គណប​ក្សន​យោបាយ ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឲ្យអ្នកបោះ​ឆ្នោតនិ​ងអង្គបោះឆ្នោតអាច​ស្គាល់​បាន ដោយងា​យស្រួលនៃគណបក្ស នយោបាយ​ដែលគាត់ស្រឡាញ់ពេញចិត្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button