ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត អ៊ា​ង សុផ​ល្លែត អញ្ជើញជា​អធិបតី ក្នុងពិធីសម្ពោធដាក់ជាផ្លូវការ បេសក​កម្មសំ​អា​តទ​ន្លេរយ:ពេល​៥ឆ្នាំ ២០២៣ ដល់ ២​០២៨

ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឃួង ស្រេង អភិ​បា​លនៃគណ:អភិបា​លរាជធានីភ្នំពេញ បានអញ្ជើញស​ម្ពោធដាក់ជាផ្លូវការ បេសកកម្មសំ​អាត​ទន្លេរយ​:ពេល៥ឆ្នាំ ​២០២៣ ដល់ ២​០២៨ នៅ​វេលាព្រឹក​ថ្ងៃពុធ​ ១១កើត ​ខែផល្គុនព.ស ២៥៦៧ ត្រូវនឹ​ងថ្ងៃទី២​០ ខែមីនា ឆ្នាំ២០២​៤ ស្ថិតនៅ​សួនច្បារតេជោ​មាស តេជោយ៉ត ខាងមុខ​វត្តឧណ្ណា​លោម ក្នុងសង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមាន​ចូលរួម ពីឯកឧត្ដម លោក​ជំទាវ យុវជន សសយក យុវជនកាយរឹទ្ធិ ក្រសួង អង្គការ វិស័យឯកជន វិស័យអប់រំ សាធារណៈជន និង​ស្ថាប័នពាក់ព័ន្ធ ។

គូសបញ្ជា​ក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័​យបរិស្ថាន ឆ្នាំ២០២៣ ២០២៨ ដោ​យអនុលោមយុទ្ធ​សាស្រ្តបញ្ចកោណ ​ដំណាក់កាលទី១​ ក្នុងគោលបំណង លើកក​ម្ពស់​កិច្ចគាំពា​របរិស្ថាន ​ការការពា​រធនធានធម្មជា​តិ និងការអភិវឌ្ឍដោយចីរភាព ដោយមាន​មុំចំនូនបី រួមមាន «ភាពស្អាត​ ភាពបៃតង និងចីរភាព» ​។ ក្រសួងបរិស្ថានបានឲ្យអទិភាពលើការរៀបចំ និងអនុ​វត្តវិធានការ​ណ៍សម្អាត សំ​ណល់រឹង ​ជាពិសេសប្លា​ស្ទិក ដែលធ្វើឲ្យប៉ះ​ពាល់ដល់ បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធា​រណៈ ក្នុងបឹង ទន្លេសាប ទន្លេមេគង្គ និងប្រភពទឹកនានាផងដែរ ។

ថ្លែងក្នុងឱកា​សសម្ភោធដាក់ជាផ្លូវការ បេសក​កម្មសំអាតទ​ន្លេ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋម​ន្ត្រី ក្រសួងបរិស្ថាន ពិត​ជាមានសេចក្តី​សោមនស្សរីករាយយ៉ាងក្រៃលែង ក៏សូមថ្លែងអំណរ​គុណ​ដល់ប្រតិភូ​ក្រុមហ៊ុន Leader Energy ដែ​លបានធ្វើដំ​ណើរមកពីប្រទេសម៉ាឡេស៊ី មកចូ​លរួមកម្មវិធី ​«ចាប់ផ្តើមបេសកក​ម្មសម្អាតទន្លេកម្ពុជា» និងក្រុមការងារក្រុមហ៊ុន Leader Energy និងអង្គការ River Ocean Clean Up បានចំណាយពេលវេលា និងធនធានចូលរួមជាមួយ នឹងក្រសួងបរិស្ថាន ក្នុងការ​លើកស្ទួយវិស័យបរិស្ថាន និងភាពស្អាតនៃបរិស្ថានកម្ពុជា តាមរយៈ ការចាប់ផ្តើម បេសកក​ម្មសម្អាត​ទន្លេកម្ពុជានេះ ។

ឯកឧត្ដមបណ្ឌិត បានបន្ដផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឳ្យចូលរួមគាំទ្រ យុទ្ធសាស្រ្តរបស់ ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនូវយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើ​ថង់ប្លាស្ទិក​ទេ» នេះជាកា​តព្វកិច្ចរបស់យើ​ងទាំងអស់គ្នា ​តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំង​ចិត្តរបស់យើង​ទាំ​ងអស់គ្នា អាច​ធានាបានថា ទន្លេរបស់​យើងនៅតែបន្តហូរ បន្តផ្តល់ក្តីសង្ឃឹម ជីវិត និងភាពធ​ន់ សម្រាប់មនុស្សទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ  ដើម្បីចូលរួមថែរក្សា បរិស្ថាន​កម្ពុជា ជាពិសេស ត្រូវចេះចូលរួមថែរក្សា ការពារ និងចេះធ្វើ អនាម័យ ដើម្បីភាពស្អាត ។

មុននឹងបិ​ទបញ្ចប់ពិធី ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី បានកាត់ខ្សែបូរណ៍ បេសកកម្មសំអាតទន្លេ​រយ:ពេ​ល៥ឆ្នាំ ២០២៣ ដល់ ២០២៨ និងបានប្រលែងកូនត្រីចូលក្នុងទន្លេជានិមត្ដិរូប ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button