ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីស្មុំកូនក្នុងប្រទេស ដល់មន្ត្រីសង្គម​កិច្ច បុគ្គលិកសង្គម និងអ្នក​ពាក់​ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិ​ងយុ​វនីតិសម្បទា លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីស្មុំកូនក្នុងប្រទេស ដល់​មន្ត្រីសង្គមកិច្ច បុគ្គលិក​​ស​ង្គម និងអ្នក​ពាក់ព័ន្ធ ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ដី វ៉ាយ ជាលេស រីសត ខេត្តបន្ទាយមានជ័យ ដោយ​មានការចូលរួមពី លោកជំទាវ ធីវ សុខុម ប្រធាន គ...ក ខេត្ត លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោក លោកស្រី មកពីបណ្ដាស្រុកនានា​ជុំវិញខេត្តផងដែរ។

ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានមា​នប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោម​ការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ប្រជាព​លរដ្ឋរស់​ដោយគ្មានកា​រភិតភ័យ សុខសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យសង្គមកិច្ច។ ដើម្បីលើ​កកម្ពស់សិទ្ធិ និងកិច្ចការពារកុមារកម្ពុជាបានផ្តល់ សច្ចាប័ន​លើអនុសញ្ញារ​បស់អង្គការ​សហប្រជាជាតិស្តីពី​ការការពារកុមារ កាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ១៩៩២ និង ពិធីសារពាក់ព័ន្ធ និង​បាន​ចូលជាភា​គីអនុសញ្ញាក្រុងឡាអេស្តីពីការកា​រពារកុមារ និងសហប្រតិបត្តិការទាក់ទង នឹងស្មុំកូ​នអន្តរប្រទេស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមក កម្ពុជាបាន​សហ​ការជាមួយការិយាល័យអចិន្ត្រៃយ៍ នៃអនុសញ្ញា​ក្រុងឡាអេ ស្តីពីច្បាប់អន្តរជាតិឯកជន ដើម្បីអ​ភិវឌ្ឍន៍ និងកែលម្អគោល​នយោបាយច្បាប់ និងនីតិវិធីរបស់កម្ពុជា ដែលទាក់ទង​ទៅនឹង​ស្មុំកូ​នអន្ត​រប្រទេស ដើម្បីធានាថាគោលនយោបាយច្បាប់ និងនីតិវិធី​ទាំងនោះមា​នភាពអនុ​លោមស្រប​ទៅ​តាមបទដ្ឋានអន្តរជាតិ។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានមានប្រសាសន៍ថា កន្លងមកយើងសង្កេតឃើញថា ការអនុវត្តចំពោះការថែទាំកុមារភាគច្រើន គឺធ្វើឡើងក្នុ​ងរូបភាពនៃកា​រថែទាំជំនួស​ដូចជា ការទុកដា​ក់កុមារក្នុងគ្រួសា​រសាច់​ញាតិ ថែទាំកុមារជាដើម គ្រួ​សារធម៌ និងមណ្ឌល ដែលការថែ​ទាំនេះគឺជា​ដំណោះ​ស្រាយបណ្ដោះអាសន្ន និងគួរតែ​មានរយៈពេលខ្លីប៉ុណ្ណោះ។ ដោយឡែ​កការ​ថែទាំកុមា​រជាអចិន្ត្រៃយ៍ ឬការទុកដាក់​កុមារក្នុងផែនការអចិន្ត្រៃយ៍ តាមរយៈស្មុំកូនក្នុងប្រទេសនេះ មិនទាន់បា​នអនុវត្តបា​នទូលំទូលាយនៅឡើយ នៅក្នុងខេត្តបន្ទា​យមានជ័យយើងនេះ ក៏ដូចជាក្នុងប្រ​ទេសកម្ពុជា​យើងទាំងមូល។ ជាទីបញ្ចប់ គណៈអធិបតីក៏បាន ថ្លែងអំណរគុណ ចំពោះក្រុមការងារ គម្រោងកម្មវិធីរបស់អង្គការហូលថ៍អន្តរជាតិ ដែលបានរៀបចំបើក វគ្គបណ្តុះបណ្តាល​ដ៏មានសារៈសំខាន់ នេះឡើង និងសង្ឃឹមយ៉ាងមុ​តមាំថា អស់លោកលោកស្រីជា សិក្ខាកាមទាំងអស់ និងខិតខំអស់ពីកម្លាំងកា​យចិត្ត ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ដ៏មានសារៈសំខាន់ពីគ្រូឧទ្ទេស និង អ្នកសម្របសម្រួលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button