សកម្មភាពផ្សព្វផ្សាយ តាមសហគមន៍ ស្តីពីការ គាំពារ មាតា ទារក និង កុមារ អនាម័យ បរិស្ថាន និងគ្រោះមហន្តរាយធម្មជាតិ
ខេត្តបន្ទាយមានជ័យ៖ដើម្បីស្វែងយល់ពីសុខភាព ការបម្រែបម្រួលអាកាសធាតុនិងគន្លឹះនៃការការពារ ក្រុមអន្តរាយធម្មជាតិផ្សេងៗ ដែលកំពុងកើតមានឡើងលើប្រទេសកម្ពុជាយើង នៅថ្ងៃទី២០–២១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ បានចុះអប់រំផ្សព្វផ្សាយ យល់ដឹងស្តីពី ការគាំពារមាតាទារក និងកុមារ អនាម័យ ទឹកស្អាត បរិស្ថាន ដើម្បីសហគមន៍មានសុខភាពល្អ ទាំងមានភាពធន់ ទៅនឹងអាកាសធាតុការកាត់បន្ថយថង់ប្លាស្ទិក ពិសេសស្ត្រីមានផ្ទៃពោះនិងស្ត្រីក្នុងវ័យបន្តពូជសរុបចំនួន ៨៥ប្រាំនាក់ មកពី ៤ភូមិ ក្នុងឃុំបត់ត្រង់ស្រុក មង្គលបូរី។
លោកស្រី សុខ លាភា ជាអនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា សកម្មភាពនៃការអប់រំផ្សព្វផ្សាយ តាមសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះជាស្ត្រីចូលរួម ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានស្វែងយល់អំពី ការគាំពារមាតា ទារក កុមារ ស្ត្រីមានផ្ទៃពោះនិងស្ត្រី ក្នុងវ័យបន្តពូជជាងនេះទៀតសោត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ដូចមានទិសស្លោកមួយថា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ។
លោកស្រីបានបន្តថា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិ ប្រាំពីរនេះនឹងនាំទៅដល់ការទទួលបាន សេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយ គុណភាព ជាពិសេសសេវាថែទាំសុខភាពមាតាទារកនិងកុមារ នៅកម្ពុជាក្នុងបរិបទនេះកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរៈជនឆ្នេីម ថ្នាក់ជាតិ ប្ដេជ្ញាចិត្តចូលរួមគាំទ្រនឹងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេលមានផ្ទៃពោះ ពេលសម្រាលការថែទាំសុខភាព មាតាទារកនិងកុមារអាចទប់ស្កាត់ជំងឺឆ្លងដូចជា ចម្លងមេរោគអេដស៍ ស្វាយ និងថ្លើមប្រភេទបេ ពីម្ដាយទៅកូនដើម្បីសម្រេចបាននូវគោលដៅក្រោម ៥ភាគរយនៅឆ្នាំ២០២៥ខាងមុខនេះ។ចុងបញ្ចប់នៃកម្មវិធី សាខាកាកបាទក្រហមបានចែកជូន នូវកាដូ១ ចំនួន ដល់ស្រ្តី ទាំង ៨៥ នាក់៕