ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកបើក និងអ្នកញៀនល្បែងស៊ីសងខុសច្បប់(ជល់មាន់ និងអាប៉ោង)ចំនួន១៥នាក់ នៅស្រុកជើងព្រៃ
(កំពង់ចាម)៖បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នាវេលាម៉ោង១៤ និង០០នាទីនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចព្រៃឬស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងនគរបាល បង្រ្កាបនិងចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៥នាក់ និងដកហូតបាននូវវត្ថុតាងមួយចំនួន។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ៖ លោក ផូង បញ្ញា