ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ប្រើប្រាស់​សារធាតុញៀន និងលួចស្រាបៀរអ្នកស្រុក ត្រូវអាវុធហត្ថ ចាប់ឃាត់​ខ្លួនប​ញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិ​រីសោភ័ណ ដឹកនាំដោ​យលោក​វរសេ​នីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២​៣ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរ​ហូតឈានដល់ការឃាត់​ខ្លួនជនសង្ស័យ ចំនួន០២នាក់ ១.ឈ្មោះ ខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង.ឈ្មោះ ហ៊ិ​ន លីណា ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណី លួច(ស្រា​បៀរ) និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា និង​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងសិរីសោភ័ ណ។ ករណី​នេះធ្វើឡើង​តាមពាក្យប​ណ្តឹងរបស់ជ​នរងគ្រោះ​ចំនួន០២នាក់.ឈ្មោះ វិត សីហា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹក​ថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,.ឈ្មោះ ខន សុរដ្ឋណែត ភេទស្រី អាយុ២២ឆ្នាំ រស់នៅ​ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រម​ទាំងចា​ប់យកវត្ថុតា​ងរួមមាន ៖១. រថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពា​ក់ផ្លាកលេខ ភ្នំពេញ2AK-9342 ដែលជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព), .ស្រាបៀរ ABC ចំនួន០៣កេស, .ស្រាបៀរហ្គេនស្បឺក ចំនួន០១កេស(ប្រគល់ឱ្យជនរងគ្រោះវិញ), .ទូរ​សព្ទម៉ា​កTECNOSPARK ចំនួន០១គ្រឿង, .ម្សៅក្រាម ពណ៌សថ្លាចំនួន០១កូនថង់កិប។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្នុង​ពាក្យប​ណ្ដឹងរបស់ជន​រងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានជនសង្ស័យចំនួន០២នាក់ បាន​ប្រើល្បិច ដោយចូលទៅកម្មង់ទិញស្រាបៀរពីជន​រងគ្រោះ ជាច្រើនកេស ហើយ​ជនរង​គ្រោះលើកស្រាបៀរដាក់​លើរថយន្តរួច ស្រាប់តែ​ជនសង្ស័យបើក​រថយន្តគេចខ្លួនតែម្តង

លោកវរសេនីយត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ ទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកស្រា​បៀរដោយមិន​បានឱ្យបា្រក់​ពិតប្រាកដ​មែន ហើយកាលពីថ្ងៃទី០៧ ខែមីនា ពួកខ្លួនក៏បានប្រេីល្បិចទិញស្រា​បៀរអ្នកភូមិចំនួន០៨កេស ហេីយ​បានជិះរថយន្តគេចខ្លួនម្ដងដែរ

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នា​ក់កម្លាំ​ងជំនាញ​ធ្វើតេស្ដរ​កសារ​ធាតុញៀន​ឃើញថាវិជ្ជមាន​ផងដែរ។ ដោយផ្អែក​លេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង សិរីសោភ័ណ បានកសា​ងសំណុំរឿង បញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបានកម្លាំ​ងការិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់តុលាការហើយ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button