ឯកឧត្តម អុី ឈាន អញ្ជើញជាអធិបតីក្នុងពិធីឆ្លង ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍(ទ្វារប្រាំបី)នៅវត្តគីរីរតនារាមហៅវត្តភ្នំយ៉ាត
(ប៉ៃលិន)៖នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបេសកម្មពិសេស បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីឆ្លង ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍(ទ្វារប្រាំបី)នៅវត្តគីរីរតនារាមហៅវត្តភ្នំយ៉ាត ស្ថិតនៅក្រុងប៉ៃលិន និងព្រះវត្តមានដ៍ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួងផង់ ព្រះអាគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ជាមួយនិងការអភិវឌ្ឍគ្រប់វិស័យនៅឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ក៏មិនភ្លេចអរគុណសន្តិភាពមានសន្តិភាពទើបមានការអភិវឌ្ឍពិសេសផ្នែកព្រះពុទ្ធសាសនា ហើយនៅតំបន់នេះ ពីមុនគឺជាសមរភូមិប្រយុទ្ធកន្លែងដាក់អាវុធតែឥឡូវក្លាយជាប្រាសាទ ដ៏ស្រស់ថូរថង់ជាកន្លែងទេសចរណ៍បែបសាសនាសំរាប់ភ្ញៀវទេសចរណ៍កម្សាន្តនិងគោរពបូរជា។
ហើយក្នុងរយះពេលពីរថ្ងៃចុងសប្តាហ៍នេះភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករប្រមាណជិត១ម៉ឺននាក់ មកលេងកម្សាន្តនិងទស្សនាក្នុងពិធីបុណ្យសម្ពោធឆ្លងប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍(ទ្វារប្រាំបី) វត្តគីរីរតនារាម ហៅ វត្តភ្នំយ៉ាត ស្ថិតនៅលើភ្នំយ៉ាតក្រុងប៉ៃលិន។ នេះបើតាមការអះអាងពីមន្ត្រីបរិស្ថានដែលប្រចាំការបូកសរុបនៅទីនោះ។
ភ្ញៀវទេសចរណ៍មកកម្សាន្តនៅលើភ្នំយ៉ាតនេះបានកោតសរសើ ទឹកដៃរូបចម្លាក់ក្បូរក្បាច់រចនាផ្សេងៗសុទ្ធតែបញ្ជាក់ពីព្រះពុទ្ធសាសនាដែលបានបន្សល់ទុកសំរាប់ពុទ្ធសានិកប្រតិបត្តិ ចំណែកពណ៌វិញមើលទៅដូចមាសឆ្អិនឆ្អៅផុសលើភ្នំភ្លឺចាំងចែងគួរអោយគយគន់។
តាមសង្ឃដីកា ព្រះចៅអធិការវត្តភ្នំយ៉ាតព្រះនាម រិនផល្លា បានអោយដឹងថា ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍ (ទ្វារប្រាំបី) ត្រូវបាន កសាង ឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ជាគំនិតផ្តួចផ្តើម របស់ព្រះរតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្ត ប៉ៃលិន និងព្រះចៅអធិការវត្តគិរីរតនារាម (ភ្នំយ៉ាត) និងក្រោមការសម្របសម្រួល និងជម្រុញបន្ថែមពីសំណាក់ ឯកឧត្តម អ៊ុ ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ។
ចាប់ពីពេលនោះមកសំណង់ក៏បានចាប់ផ្តើមកើតឡើងម្តងបន្តិចៗ ដោយមានការយកចិត្តទុកដាក់ចូល ជាថវិការតិចច្រើនពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកស្រី ញាតិញោមជិត ឆ្ងាយក្នុងស្រុក ក្រៅស្រុក ទៅតាមសទ្ធា ទោះពេលខ្លះជួបឧបសគ្គខ្លះៗ ក៏លោកឪចាន់ គង់ លោកអាចារ្យ គណៈកម្មការ ក៏នៅ តែពុះពារ ប្រឹងប្រែងពុះពារ រហូតបានជោគជ័យ រួចរាល់ជាស្ថាពរ ដូចដែលចក្ខុរបស់ឯកឧត្តម លោកជំទាវ ញាតិញោមឃើញនៅនិងមុខជាសក្ខីតាង នៅជំនាន់អាត្មាភាព នាពេលនេះ។
ប្រាសាទនេះកសាងអស់ ថវិកាសរុប មានចំនួន៣៦០.០០០ $ (សាមសិបប្រាំមួយម៉ឺនដុល្លារ) ហើយបច្ចុប្បន្ន វត្តនៅជំពាក់ ថ្លៃជាងសំណង់ និងគ្រឿងសំណង់សរុបចំនួន ៥៤.០០០$(ប្រាំម៉ឺនបួនពាន់ដុល្លារ)ទៀត ដែលមិនទាន់បានទូទាត់រួចរាល់ ខណ:បានកសាងរួចជាស្ថាបពរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣៕