ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ៖ គ្រប់សាសនាទាំងអស់​បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់​ដោយសា​រតែមា​នថ្ងៃជ័​យជម្នះ ៧ មករា ដែលកើ​តចេញពីការតស៊ូ លះបង់សាច់ស្រស់​ ឈាមស្រស់​របស់ថ្នាក់​ដឹក​នាំគណ​បក្សប្រជាជនកម្ពុជា

ខេត្តក្រចេះ៖ក្នុងពិធីបុណ្យផ្កា​ប្រាក់មហាសាមគ្គីនិងបុ​ណ្យកម្សាន្ត​នៅវត្តព្រះវិហារធំសសរ ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា «គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ ធំធាត់ ដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករា ដែលកើ​តចេញពីការតស៊ូ​ លះបង់ សាច់ស្រស់​ ឈាមស្រស់រ​បស់ថ្នាក់ដឹក​នាំគណបក្សប្រ​ជាជន​កម្ពុជា យុទ្ធជនយុទ្ធនា​រីដ៏អ​ង់អាចក្លាហាន​នៃយើង ហើយប្រជាពលរដ្ឋ​មានសិទ្ធិសេរីភាព​ពេញ​លេញក្នុង​ការប្រតិបត្តិជំនឿសាសនា​របស់ខ្លួនដោ​យសារតែ​កត្តាសុខសន្តិភា​ពពេញលេញ​ដែល​កម្ពុជាសម្រេច​បាន ដោយការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោ​យសម្តេចតេជោ ហ៊ុន សែន»

នៅចំពោះមុខបរិស័ទដែលបានអញ្ជើញចូលរួម, ឯកឧត្តម នេត្រ ភក្ត្រា បានពាំនាំនូវសេ​ចក្តីផ្តាំផ្ញើសា​កសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ក៏ដូចជាការសា​កសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះបងប្អូនប្រជាព​លរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រ​ចេះទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ថ្នាក់ដឹកនាំទាំងអស់បានយ​កចិត្តទុកដាក់ខ្ពស់ចំពោះ​សុខទុក្ខរបស់ប​ងប្អូនប្រជាពលរដ្ឋ និងតែងតែគិតគូរគ្រប់ពេលវេលាដើម្បីធ្វើឱ្យជាតិបានសុខសាន្ត និងបងប្អូនប្រ​ជាពលរដ្ឋមាន​ជីវភាពធូរធារតាមរយៈការបង្កើតការងារធ្វើ បង្កើនចំណូល និងថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។

ជាមួយគ្នានេះ ឯក​ឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណ​រគុណដល់បងប្អូនប្រជា​ពលរដ្ឋដែ​លបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើ​នកាន់តែខ្លាំងបន្ថែមទៀត និងជាពិសេសសម្រេចបាន​នូវចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០ ដែលក្លាយជាប្រទេសអភិវឌ្ឍ ពលរដ្ឋមានចំណូលខ្ពស់។ ឯកឧត្តមបានថ្លែង​ថា ដោយ​សារតែកត្តា​សុខ​សន្តិភាព យើងមាន​ឱកាសធ្វើអ្វីៗបានទាំងអស់។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ក៏ដូចជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកក្រុមកា​រងារចុះ​មូលដ្ឋានខេត្តក្រចេះទាំងអស់ អាជ្ញាធរមូលដ្ឋានដែ​លបានរួមសាមគ្គីគ្នាធ្វើបុណ្យផ្កា​មហាសា​មគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលថ្មីសម្រាប់វត្តវិហារធំសសរ ១០០ ដោយទទួលបាន​បច្ច័យស​រុបជិត ៤០ លានរៀល។ ឯកឧត្តមរដ្ឋមន្ត្រីបានជូ​នមគ្គផលកុសលផលបុណ្យដ​ល់ម្ចាស់ស​ទ្ធាទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button