សិក្ខាសាលា កិច្ចសន្ទនា អន្តរជំនឿរ ដេីម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជា ឆ្នាំ២០២៤
ខេត្តបន្ទាយមានជ័យ៖នៅសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំសិក្ខាសាលា កិច្ចសន្ទនាអន្តរជំនឿដើម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជាឆ្នាំ២០២៤ ស្ដីពីសាសនា រួមគ្នាដើម្បីកិច្ចការពារកុមារ និងប្រឆាំងការជួញដូរមនុស្ស ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត គណៈមហានិកាយព្រះវីរៈមណី វ៉ា ចិន្ដា ព្រះមេគណខេត្តជាគណៈធម្មយុត្តិនិកាយ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា ការរៀបចំសិក្ខាសាលាក្រោមប្រធានបទសាសនិករួមគ្នាដើម្បីកិច្ចការពារកុមារនិងប្រឆាំងការជួញដូរមនុស្សនៅក្នុងឱកាសនេះ ប្រព្រឹតទៅក្រោមការឧបត្ថម្ភដោយអង្គការវើលវីសិន អង្គការអាយជីអឹមនិងអង្គការ អេម្ភៃមួយ ជាមួយរដ្ឋបាលខេត្តមន្ទីរធម្មការនិងសាសនាខេត្ត និងគណៈកម្មការគ្រិស្តបរិស័ទខេត្តផងដែរ។ នៅក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ព្រះតេជគុណតំណាងសាសនាព្រះពុទ្ធ អស់លោកលោកស្រី តំណាងគ្រិស្តបរិស័ទ អុីស្លាមបរិស័ទ ព្រះគង់ស៊ីអុីមក៏បានឡើងធ្វើបទអន្តរាគមន៍ក៏បានឡើងធ្វើបទអន្តរាគមន៍ជុំវិញបញ្ហាកិច្ច កុមារនិងប្រឆាំងការជួញដូរមនុស្សខុសច្បាប់ខ្លឹមសារបានលើកឡើងគឺប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នីតិកាលទីប្រាំពីរ នៃរដ្ឋសភាបានលើកកម្ពស់ការយល់ដឹងការជំរុញតួនាទី ស្នាក្នុងការចូលរួមការអប់រំសីលធម៌គុណធម៌សុជីវធម៌រីឯកូនជំនឿវិន័យធម៌របស់គ្រិស្តបរិស័ទ ក៏ដូចជាឥស្លាមសាសនា ព្រះគង់ស៊ីអុីមក្ដី បានរហូតដល់ការខិតខំអប់រំផ្សព្វផ្សាយផ្នែកស្មារតី និងឥរិយាបថក្នុងការរស់នៅប្រកបដោយ គុណធម៌អាចបញ្ជាបានរងនូវអំពើ កម្មរបស់ថៃ សង្គ្រាមកន្លងមកអន្តរសាសនា និងកិច្ចការពារកុមារ ប្រឆាំងការជួញដូរមនុស្សឬមានការចូលរួមពីនិកាយសាសនាធំៗទាំងបីមាន ព្រះពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនាបានប្រព្រឹត្តទៅដោយការព្រមព្រៀងគ្នា ប្រកបដោយឆន្ទៈរួមស្វះស្វែងរកពិធីសាសនា ដើម្បីអប់រំទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់ខ្លួនស្រឡាញ់គ្រួសារស្រឡាញ់អ្នកដទៃស្រលាញ់មនុស្ស មុស្សជាតិ ព្រមទាំងចេះគោរពជួយគ្នាទៅវិញទៅមក កសាងនូវអំពើអាក្រក់លើអ្នកដទៃដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
នាឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត ការសម្ដែងការអរគុណ និងកោតសរសើរដោយស្មោះចំពោះអង្គការទាំងបី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការការពារកុមារ ការជួញដូរមនុស្សខុសច្បាប់ផ្សេងផ្សេងទៀតម្យ៉ាងវិញទៀតក៏សូមធ្វើការផ្ដាំផ្ញើដល់សាសនិកទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ននិងជ្រួតជ្រាបអំពីការរក្សាសន្តិភាពមិនត្រូវឲ្យអ្នកក្រៅមកចូល កម្ពុជាជាកន្លែងបង្កនូវភាពក៏ជួញដូរមនុស្ស ជាក់ស្តែងយើងសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាយើងអត់មានការជួញដូរមនុស្ស បោកប្រាស់តាមប្រព័ន្ធអនឡាញផងដែរ បានធ្វើឲ្យអាប់ឱនកិត្តិយសរងទុក្ខលំបាកវេទនា ហើយម្យ៉ាងវិញទៀត ត្រូវបានគេបោកប្រាស់ជួញដូរកម្លាំងពលកម្មទាំងមនុស្ស តូចធំទាំង បុរសស្ត្រីកុមារចំណាកស្រុកដោយខុសច្បាប់ ដោយពុំបានទទួលនូវប្រាក់កម្រៃទាំងអស់ នេះបានក្លាយទៅជាបន្ទុកដ៏ធ្ងន់ធ្ងរធ្លាក់មកលើរាជរដ្ឋាភិបាលដែលត្រូវស្វះស្វែងរកគ្រប់វិធីសាស្ត្រនៃការដោះស្រាយដើម្បីអាយុជីវិតប្រជាពលរដ្ឋរបស់យើង៕