ដេប៉ូប្រេង និងឃ្លាំងលក់គ្រឿងសំណង់មួយកន្លែង នៅស្រុកកំពង់ត្រឡាច ត្រូវអគ្គីភ័យឆាបេឆះ សំណាងមិនមានអ្នកគ្រោះថ្នាក់
ខេត្តកំពង់ឆ្នាំង៖ទុស្សេរខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆាបឆេះដេប៉ូប្រេង និងឃ្លាំងលក់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅម៉ោងវេលាម៉ោងប្រមាណ០៥និង៥០នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បង្កការភ្ញាក់ផ្អើល។
នគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ យាប់ សារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិឃុំ ខាងលើ។ក្នុងករណីអគ្គិភ័យខាងលើពុំបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ តាមការសន្និដ្ឋានមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។
នគរបាលបន្តថា ក្នុងករណីគ្រោះអគ្គិភ័យនេះ ប្រើប្រាស់រថយន្តចំនួន០៩គ្រឿង ក្នុងនោះរថយន្តស្រុកទឹកផុស០១គ្រឿង ស្រុករលាប្អៀរ០១គ្រឿង ស្រុកកំពង់ត្រឡាច០១គ្រឿង ស្រុកសាមគ្គីមានជ័យ០១គ្រឿង និងខេត្ត០៥គ្រឿង ទើបរលត់ទាំងស្រុង។ ទំហំនៃការខូចខាតទ្រព្យសម្បត្តិនូវមិនទាន់ដឹងនៅឡើយ សមត្ថកិច្ចកំពុងងធ្វើកំណត់ហេតុ៕