ព័ត៌មានជាតិ

កិច្ចប្រជុំស្ដីពីការ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាតបូកសរុបលទ្ធផ​លការងារឆ្នាំ២០២៣ និងលើ​កទិសដៅ​ការងារឆ្នាំ២​០២៤ របស់ក្រសួង​អភិវឌ្ឍន៍​ជនបទ

(បន្ទាយមានជ័យ)៖មន្ទីរអភិវឌ្ឍន៍ជន​បទខេត្តបន្ទាមជ័​យបានរៀប​ចំបើកកិច្ចប្រជុំស្ដីពី​ការផ្សព្វផ្សាយ​លទ្ធផ​លសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២៣ និងលើក​ទិសដៅការងារឆ្នាំ២០២៤ របស់ក្រ​សួងអភិវឌ្ឍ​ន៍ជនបទ ក្រោមអ​ធិបតីភាព​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិ​ការក្រ​សួង​អភិវឌ្ឍន៍ជន​បទតំ​ណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេ​ខាធិការក្រសួ​ងអភិវឌ្ឍន៍ជ​នបទ និ​ងលោក ឃ្លោក នួយ អភិបា​លរង នៃគណៈអភិបា​លខេត្ត​បន្ទាយមា​នជ័យ ។ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តបន្ទាយមាន​ជ័យ នាព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដោ​យមា​នការចូលរួមពី​លោក លោកស្រី ប្រធាន.អនុប្រ​ធានមន្ទីរ អង្គភា​ពពាក់ព័ន្ធ លោ​ក លោកស្រីអ​ភិបាលរងក្រុង ស្រុក និងមន្រ្តីរាជកា​ររបស់មន្ទីរអ​ភិវឌ្ឍន៍​ជនបទ​ផងដែរ។

បន្ទាប់ពីលោក ជា យុទ្ធារុណ ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនប​ទខេត្តបន្ទាយ​មានជ័យបា​នឡើងមានម​តិស្វាគម​ន៍ និងរាយ​ការ​ណ៍ឲ្យដឹង​ពីវឌ្ឍនៈ​ភាព​ការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិ​សដៅការ​ងារឆ្នាំ២០២៤ ក្នុងការឆ្លើយតប​ទៅនឹ​ងសំណូមពរប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់​ឧត្តមប្រយោ​ជន៍ជាតិ ដើម្បីប្រែក្លា​យកម្ពុជា ជាប្រទេសមានចំណូ​លកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូល​ខ្ពស់នៅឆ្នាំ២​០៥០រួចមក។

ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍កោតសរសើរ និងវាយ​តម្លៃខ្ពស់នៅកម្មវិធីនេះ និងបានអាន​នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា ដែលមា​នចំនួន ១៣ចំណុចរួមមាន៖ ១.ក្រសួងអ​ភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទឱ្យបានឆាប់បំផុត។

.បន្ត​យកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទតាមរយៈការខិតខំ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការងារស្ថាបនា ជួសជុល លើកកម្រិត និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេកវិទ្យាថ្មីៗ។

.ត្រូវ​សហការជា​មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និងជួស​ជុលផ្លូវជន​បទឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រើប្រាស់គ្រប់រដូវ។

.ត្រូវ​សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ រាជធានីខេត្ត ព្រមទាំង​ស្ថាប័នពា​ក់ព័ន្ធលើការងារអភិវឌ្ឍន៍ផ្លូវជនបទ។

.ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធ​រដែនដីគ្រប់លំដា​ប់ថ្នាក់ត្រូវចូលរួមទ​ប់ស្កាត់ឱ្យបាននូវរា​ល់សកម្មភា​ពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ។

.សហ​ការជាមួយក្រសួងឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងធនធានទឹក និងឧ​តុនិយម និងក្រសួងស្ថាប័នពា​ក់ព័ន្ធមួយចំនួនទៀត។

.ត្រូវបន្តលើកកម្ពស់ និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជននៅ តាមជនបទ តាមរយៈការ​ពង្រឹងការអនុវត្ត​យន្តការដែលមានស្រាប់។

. ត្រូវបន្តជំរុញ និងពង្រីកសក​ម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បី លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។

.ត្រូវរៀបចំធ្វើវិសោធនកម្មដើម្បីធ្វើបច្ចុប្បន្នភាព មុខងារ និង​ភារកិច្ចរបស់ក្រសួង ដើម្បីឆ្លើយត​បទៅនឹងការ​ងារប្រចាំថ្ងៃ ។

១០ត្រូវប​ន្តពង្រី​ក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាភាគី ពាក់ព័ន្ធ ដូចជាដៃគូអ​ភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យឯកជន និងបណ្តាប្រទេស​ជាមិត្តនា​នា ដើម្បីកៀរ​គរប្រភពធនធាន ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើន។

១១ត្រូវសិក្សាស្រាវជ្រាវ ប្រមូ​លផ្តុំ និងគ្រប់គ្រងទិន្នន័យព័ត៌មានស្ថិតិអំពី ស្ថានភាពសេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម៌នៅ​តាមជនបទ។

១២លើកទិស​ដៅផែនការរយៈ​ពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជ​នបទដើម្បីកែលម្អ​ស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌។

១៣ក្រសួងអភិវឌ្ឍន៍ជ​នបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ គឺធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ នៅជនបទប្រកបដោយចីរភាព និងធានាសុខុមា​លភាពនៃការរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែប្រសើ​រឡើងសំដៅរួមចំណែ​កដល់ការសម្រេចនូវច​ក្ខុវិស័យកម្ពុជាឆ្នាំ២០៣​០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥​០ ជាប្រទេសមានចំណូលខ្ពស់។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានផ្ដាំ​ផ្ញើដ​ល់អ្នក​ចូលរួមទាំងអ​ស់គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធ​សាស្ត្របបញ្ចកោណដំ​ណាក់កាលទី១(កំណើ​ន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព) ព្រមទាំងបានកំណត់អា​ទិភាពគន្លឹះចំនួន​៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជា​ឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំ​ណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ២០៥០។ជាពិសេ​សដើម្បីឱ្យប​ងប្អូនប្រជាព​លរដ្ឋនៅក្នុងមូលដ្ឋានទទួល​បានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button