ព័ត៌មានជាតិ

គណៈកម្មការរៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំត្រួតពិនិត្យវឌ្ឍន​ភាពនៃ​ការរៀបចំ​សង្ក្រាន្តប៉ៃលិន ក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ

ប៉ៃលិន៖ នៅសាលប្រជុំធំសា​លាខេត្ត នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹ​កនាំកិច្ចកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសង្ក្រាន្តប៉ៃលិន ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោ​ង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំ​សាន្តនៅខេត្តប៉ៃ​លិន ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។

លោកជំទាវ បា​ន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមាន​ប្រសាសន៍លើកឡើងថា៖ នៅក្នុងឱ​កាសពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះ រដ្ឋបាលខេត្ត និងសហភាព​សហព័ន្ធយុវជនក​ម្ពុជាខេត្ត បាន​សហការរៀប​ចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រ​ជាពលរ​ដ្ឋបា​នចូលរួមលេងកម្សាន្តសប្បាយ ដោយ​មានកម្មវិធីជាច្រើនរួ​មមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំ​ខាន់ៗមួយ​ចំនួន​ក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំ​ណាប់អារម្មណ៍ ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្ត​នៅខេត្តយើង អោយបានច្រើនកុះករ ។

លោកជំទាវ អភិបា​លខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញ​ខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ និងយុវជនសហភា​ពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវសហការគ្នា ចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកប​ដោយការទទួលខុ​សត្រូវខ្ពស់តាមសេចក្តី​សម្រេចស្តីពីកា​របង្កើតក្រុមការងាររៀបចំព្រឹត្តិកា​រណ៍សង្រ្កាន្តប៉ៃលិន អោយសម្រេចបានលទ្ធផលទៅតាមផែនការ ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមាន​សោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លា​អោយបានស្អាត ដើម្បីទាក់ទា​ញភ្ញៀវទេសចរណ៍ជា​តិ និងអន្តរជាតិ មកលេងកំសាន្ត ដូច​ជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប និងបរិវេណវិមានឯករាជ្យខេត្ត ។

លោកជំ​ទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច​ទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រ​ជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបំផុត ដោយធ្វើយ៉ា​ងណាត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់គោលដៅ ជាពិសេស​នៅតា​មទីវត្តអារាម កន្លែងកម្សាន្ត រមណី​យដ្ឋានទេសចរណ៍នានា និងកន្លែងប្រមូ​លផ្តុំមនុស្សច្រើនផ​ងដែរ

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣១៤១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានទេពធីតា ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ទ្រង់ចន​ព្រះកាណ៌ សៀតផ្កាត្រកៀត(ផ្កាកំប្លោក) ,គ្រឿងអភរណៈ និលរ័តន៍ “ត្បូងពណ៌ខៀវ ឬ ត្បូងក​ណ្ដៀង”, ភក្សាហារ សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស, គ្រឿងសាស្ត្រាវុធ ព្រហស្ដឆ្វេងត្រីសូល៍ ព្រហស្ដស្តាំកងចក្រ, យាន្តជំនិះទ្រង់គង់លើសត្វមយូរ៉ា(ក្ងោក)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button