ព័ត៌មានជាតិ

យុវ​ជន​២នាក់ លួចម៉ូតូរប​​ស់កម្មករ​សំ​ណង់នៅ​បន្ទប់​ជួល​ ភូមិ​មិត្តភាព​ ត្រូវ​អាវុ​ធហត្ថ ចា​ប់ឃាត់​ខ្លួន​បញ្ជូ​នទៅតុលាការ

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុ​ងប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បាន​ឃាត់ខ្លួនជន​សង្ស័យ​០២នាក់ឈ្មោះ សៀម វុទ្ធ (តឿ, ថៃ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅបន្ទប់ជួល ភូមិបា​លិលេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, .ឈ្មោះ ឆាត វុទ្ធី (ចុយ,ឃុយ) ភេទប្រុស អាយុ១៨ឆ្នាំ ជន​ជាតិខ្មែរ បច្ចុប្បន្នស្នា​ក់នៅបន្ទប់ជួល ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធក​រណីលួច(ម៉ូតូ) ដែលបាន​ប្រព្រឹត្តកាលពីវេ​លាម៉ោង០៥ និង៤០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ វត្ថុតាងចាប់យ​កបានរួមមាន

ម៉ូតូម៉ាកហុង​ដាឌ្រីម ពណ៌ខ្មៅ ​ផលិតឆ្នាំ២០​២១ គ្មានផ្លាកលេខ ចំនួន​០១គ្រឿ​ង(ប្រគល់ជូន​ម្ចាស់ដើមវិញ)

.ម៉ូតូម៉ាក​ហុងដាហ្សូនិច ពណ៌ស ចំនួន០១គ្រឿង (រក្សាទុកស្រាវជ្រាវ)

.ផ្លាកលេ​ខម៉ូតូ សៀមរាប 1AB-9396 ​ចំនួន០​១គ្រឿង (រក្សាទុកស្រាវ​ជ្រាវ)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរ​ងគ្រោះ​ឈ្មោះ ​ឃឹ​ម ថេត ភេទប្រុស ​អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ជាកម្មក​រសំណ​ង់ ទេីប​ស្នាក់នៅធ្វេីការ​បានរ​យៈពេ​លប្រហែ​ល០​៤ខែ ​នៅ​វេលា​កេីត​ហេតុ ជ​នរង​គ្រោះ​ត្រឡ​ប់មក​ធ្វើការវិញ បានទុក​ម៉ូតូ​ម៉ាកហុងដាឌ្រីម ព​ណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាក លេខឧត្តរមា​នជ័យ 1E-0049 នៅមុខបន្ទប់ជួល តែមិន​បាន​ចាក់​សោក​រនោះ​ទេ ហើ​យបា​នចូល​ដេកនៅ​ក្នុងបន្ទប់ ​លុះព្រឹ​កឡើងស្រាប់​តែបាត់​ម៉ូតូតែម្តងក្រោយ​ពីទទួល​ពាក្យបណ្តឹង ​កម្លាំង​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែត បានធ្វើ​ការស្រាវជ្រាវ​កំណត់មុខសញ្ញា រហូតបានឃាត់​ខ្លួនជនស​ង្ស័យ​ទាំង០២នាក់ នៅចំណុច​ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទា​យមា​នជ័យ ព្រម​ទាំងចា​ប់យក វត្ថុតាង នាំមកមូលដ្ឋានក្រុងប៉ោយ​ប៉ែត ដើម្បីសួរនាំ និងកសា​ងសំណុំ​រឿងចា​ត់​ការតាមនីតិវិធី

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជា​បានលួចម៉ូតូ​ពិតប្រាកដមែនដោយផ្អែកលេីចម្លេីយសារ​ភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកា​ន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ ខេត្ត ចាត់កា​របន្តតាមនី​តិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយា​ល័យព្រហ្មទណ្ឌ កង​រាជអា​វុធហត្ថខេត្ត បញ្ជូនទៅកាន់តុលាការហើយ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ អនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button