ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តាំងកម្លាំងន​គរបាល​ជាច្រើនរូប ស​ហការជាមួយ​អាជ្ញាធរ និង ស្ថាប័​នពាក់ព័ន្ធ ជួ​យសម្រួល​ដល់កា​រឆ្លងដែ​នរបស់​ពលករខ្មែរ ត្រឡប់ម​កពីថៃ

បន្ទាយមានជ័យ៖នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងកា​រដ្ឋានន​គរបាលខេត្តបន្ទាយមាន​ជ័យ បានចាត់តាំង​កម្លាំងនគរ​បាលជាច្រើននាក់ សហ​ការជា​មួយអាជ្ញាធរ ស្ថានប័​ន ស្ថាប័ន្ធពា​ក់ព័ន្ធ ចាំទទួលនិ​ងសម្រួល​ដល់ការឆ្លង​ដែនជូនព​លករខ្មែរ​ដែលត្រឡប់ពី​ប្រទេសថៃ មកកម្ពុជា ដើម្បីចូ​លរួម​ពិធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ នៅ​ច្រកអ​ន្តរ​ជាតិប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក មាស ឬទ្ធី ស្នង​ការរង នគរ​បាលខេត្តបន្ទាយ​មានជ័យ ​បាទឱ្យដឹងថា ប្រតិ​បត្តិកា​រនេះ លោកបា​នដឹក​នាំកម្លាំង​នគរបាលចំ​នួន២០នាក់ រួម​មានកម្លាំងនគរ​បាលខេត្ត កម្លាំងអ​ធិការដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត ​កម្លាំងបញ្ជាកា​រវរសេនាតូចនគរបាល​ការពារព្រំដែនគោក៩១១ ,៨៩១។ កម្លាំងទាំងនេះមួយចំនួនប្រចាំការនៅស្ថានីយ៍រដ្ឋភ្លើង និង មួយចំនួន​ប្រចាំការជួយនៅ​ច្រកអន្តរជាតិប៉ោយប៉ែត មា​នភារកិច្ចជួយដល់ពលករ គ្រប់ពេល​ត្រូវការជំនួយ ការពារ រក្សាសន្តិ​សុខ​រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍។

យោងរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យច្រកទ្វារអន្ត​រជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែមេ​សា ឆ្នាំ២០២៤ ពលករខ្មែរ ត្រឡប់មក​ពីថៃចូលកម្ពុជា មានចំនួនសរុប១៩៨៣នាក់ ស្រី៩១៤នាក់ និង កុមារ៥៣នាក់។

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានភាពនៅច្រកអន្តរជាតិប៉ោយប៉ែត ពុំទាន់មានអ្វីគួរ​ឲ្យកក់សម្គាល់​ទេ ព្រោះមានពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនធម្មតា។ ចំពោះពល​ករខ្មែរដែល​ត្រឡប់ ត្រូវបានអាជ្ញាធរ និងក្រុមការងារ ចាំទទួលស្វាគមន៍ សំណេះសំណាល ជួយសម្រួលដ​ល់ការឆ្លងដែន លិខិតស្នាម និងមានការផ្តល់ទឹក ផ្តល់អាហារ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button