ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើ​ប្រាស់​ដោ​យខុសច្បាប់នូវសារធាតុញៀន ខណៈម្នាក់ទៀតរត់គេចខ្លួន

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលា​ម៉ោង០៧និង​០០នាទី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់ ១ឈ្មោះ ឡេង សក្កា (ហៅសាក់) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន​ស្នាក់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ,.ឈ្មោះ ហេវ សៀវហូវ (បៀក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ,.ឈ្មោះ សាំ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ​ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់​កំ​ពង់ចាស់ ក្រុងសិរីសោភ័ណ ចំណែបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោ​យខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាល​ពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ។ ការឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជ​នរងគ្រោះឈ្មោះ ធួន វិសាល ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេ​លា​កេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង ឌុបប្រពន្ធមកពីផ្សារ និងបានទុកម៉ូតូនៅមុ​ខបន្ទប់ជួលដែ​លរូបខ្លួនស្នាក់នៅចំណុ​ចខាងលេី រួចហូ​បបាយជាមួយប្រពន្ធកូន ហេីយសម្រាកលង់លក់ លុះដល់​វេលា​ម៉ោង១៥និង០០នាទី ថ្ងៃដដែល ពេលចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូ និងបានមកដា​ក់ពាក្យប​ណ្ដឹង​នៅមូលដ្ឋានកងរាជអាវុធក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្ដឹង​លោកបា​នដឹកនាំ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញា និងបានសហ​ការជាមួយក​ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត វេលាម៉ោ​ង១៥និង៤០នាទី ថ្ងៃទី០២ ខែមេ​សា ឃាត់ខ្លួនបានជនសង្ស័យចំនួន​៣នាក់ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែតខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ និងបានចាប់យកវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ),.ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AH-0240 ចំនួន០១គ្រឿង(មធ្យោបាយប្រព្រឹត្តបទល្មេីស) ហើយ​នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ព្រមទាំងធ្វើតេស្តទឹកនោម លើជន​សង្ស័យ​ទាំង០៣នាក់ ឃើញមានសារធាតុញៀន។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយ​សារ ភាពថា ពួកខ្លួនពិតជាប់ពាក់ព័ន្ធលើករណីលួចម៉ូតូ និងប្រើប្រាស់​ដោយខុសច្បាប់នូវសា​រធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ ត្រូវបានបញ្ជូនទៅសា​លាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button