ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹង ចំនួន៥​៥នាក់ ទទួលប្រាក់ឧបត្ថម្ភពីមូ​លមូលនិធិ​ចាស់ជរាគ្មាន​ទីពឹងរបស់​លោកជំទាវ​ បាន ស្រីមុំ

(ខេត្តប៉ៃលិន)៖លោក ហុក សុផល តំណាង​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃគណ:អ​ភិបា​លខេត្តប៉ៃលិន និងជាប្រធានមូល​និធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមកា​រងារមូលនិ​ធិគាំទ្រ​សុខភាព និងសង្គ្រោះបន្ទាន់​ជនចាស់ជរាគ្មានទីពឹ​ង នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បាន​អញ្ជើញជួបសំ​ណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧ​បត្ថម្ភប្រចាំខែមេសា ឆ្នាំ២០២៤ ជូនដល់​លោកយាយ លោកតា ចំនួន ៥៥នាក់ ដោយក្នុងម្នាក់ៗសម្ភារ:មួយចំនួន និងថវិកា ១០០.០​០០រៀល(មួយសែនរៀលគត់)

សំរាប់ មូលនិធិនេះ បានបង្កើតជាង១០ឆ្នាំមកហើយ ផ្តួចផ្តើមដោ​យឯកឧត្តម​ទេសរដ្ឋមន្ត្រី អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្នុងគោលបំណ​ងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវ​ភាពខ្សត់ខ្សោយ ​និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភា​ពអាចចេញ​ទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខ​ភាពលោក​យាយ លោកតា ដោយមិនប្រកាន់បក្ខពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្ស​ចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ជាមួយគ្នានេះលោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធា​នមូ​លនិធិចាស់ជរាដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះ​ស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតធំផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button