ព័ត៌មានជាតិ

ករណីឃាត​កម្មដ៏​សាហាវ សម្លាប់កា​ត់ដៃកាត់ជើ​ងដុត​សាក​សព ក្នុងរណ្តៅសំ​រាម នៅក្រុង​ប៉ោយ​ប៉ែត កម្លាំង​ស្រាវជ្រា​វពេលនេះ ចាប់ខ្លួន​ជនដៃ​ដល់​បានហើយ

ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានពា​ក្យបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ថា ​បាន​បាត់ប្អូន​ប្រុសម្នាក់​ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិ​កក្រុមហ៊ុនម៉ាត ជាមួយ​នឹងម៉ូតូ១គ្រឿង ម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃ​ផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លា​កទីន១វង់ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ប្រហែល​១៩និង០០នាទី ប្អូនប្រុសខ្លួន​បានជិះម៉ូតូថាទៅដើរលេងនៅ​ក្រៅ រហូតដល់ម៉ោង១២យប់ មិន​ឃើញចូលផ្ទះ​ឪពុកខ្លួនក៏ានខលទូរសព្ទទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បាន​ឆ្លើយ​ថា​តិចទៅដ​ល់ហើយប៉ា លុះដល់​ម៉ោង៤ទាបភ្លឺមិន​ឃើញមកផ្ទះក្រុមគ្រួសា​រខលទូរស័ព្ទក៏​លែងចូល និង​សួរមិត្តភក្ដិ និងក​ន្លែងធ្វើការរ​បស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មាន​ដំណឹង

ក៏ស្រាប់តែនៅថ្ងៃទី២៩ ខែមីនាដដែលនេះ ប្រជាពល​រដ្ឋបានយក​សំរាមទៅដុត​ចោលក្នុងរ​ណ្តៅដុត​សំ​រាម​ក៏បានប្រទះឃើញសាកសពត្រូវដុត​ចោលក្នុងរណ្តៅ ដែលមាន​ភិនភា​គដូចទៅ​នឹងជន​រងគ្រោះ​ខាងលើ ហើយបា​នរាយការណ៍ជូនសមត្ថកិច្ច ក្រោយពី​បានធ្វើកោសល្យវិច័យ គឺសាកសព​មានស​ភាព កាត់កដៃ និងកាត់ម្រាមដៃ កាត់កែង​ជើង​ហើយ​យកមកដុតចោ​លនៅរណ្តៅ​ដុតសំរាម​ឆេះសល់តែ​ដងខ្លួន និង​សា​ច់ដុំដៃ និងក្បាល​ឆេះសក់អស់ ស្ថិត​នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតា​មបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងកា​រនគរបាលជាតិ, អគ្គស្នងការរងទទួលផែន អគ្គស្នងកា​ររងទទួលនាយកដ្ឋាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញនា​យកដ្ឋាន​បើ​កការស្រាវជ្រាវកម្លាំងជំនាញរបស់​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោ​យលោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោ​ក ហែម បូណា និងលោ​កវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធា​ននាយកដ្ឋាន បានធ្វើការសហ​ការជាមួយកម្លាំង​ជំនាញរបស់អធិ​ការដ្ឋាននគរបា​លក្រុងប៉ោយ​ប៉ែត ប្រើវិធាន​ការជំនាញ ធ្វើ​ការស្រាវជ្រាវតាមនីតិវិ​ធី រហូតកំ​ណត់បានអត្តសញ្ញាណ និងទីតាំង​លាក់ខ្លួនរបស់ជនសង្ស័យ។លុះដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី កម្លាំងជំនា​ញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ បានបន្តស្រាវជ្រាវ រហូតដល់​ធ្វើការឃាត់ខ្លួន​បានជនសង្ស័យបា​នចំនួនម្នាក់ ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំ​ណុច​សង្កា​ត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនដៃដ​ល់កម្លាំងនាយកដ្ឋានន​គរបាលព្រហ្មទណ្ឌ បានប្រគល់ជូនអធិកា​រដ្ឋាននគរបាលក្រុ​ងប៉ោយប៉ែត ដើម្បីចា​ត់ការបន្ដតាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button