រាជអាវុធហត្ថស្រុកមង្គលបូរី ចុះអនុវត្តដីកា ចាប់ខ្លួនជនត្រូវចោទ ម្នាក់ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង
(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីកាលពីនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ:៩៩៥ចដ.បខ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ សួន ម៉ារ៉ាឌី ភេទប្រុស អាយុ៤៤ឆ្នាំ ទីកន្លែងកំណើតភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបាត់បង បច្ចុប្បន្នស្នាក់ភូមិភ្នំតូ–ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងក្នុងអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ព្រមទាំងសម្ភារៈវត្ថុតាងដកហូតរួមមាន៖ រថយន្ត ចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនត្រូវចោទ និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕