អាវុធហត្ថចាប់ខ្លួនជ​នល្មោភកាម រួម​ភេទ​ជាមួយអ​នីតិជ​នអាយុ​ក្រោម​១៥ឆ្នាំ បញ្ជូន​ទៅតុលា​កា​រខេត្តបន្ទាយមា​នជ័យ

ចេញផ្សាយនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួល​ពាក្យបណ្ដឹងពី​ឈ្មោះ ស..​ភ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត បានរាយការ​ណ៍មកថា ខ្លួន​បានតាមទាន់កូន​ស្រីបង្កើតឈ្មោះ ភ ..ញ អាយុ១៤ឆ្នាំ កំពុងតែ​ដេកនៅផ្ទះ​សំណាក់ ពៅ ពិសី ជាមួ​យបុរស​មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានរត់​គេចខ្លួនពេល​ដែលរូបខ្លួនបានទៅដល់។ ក្រោយ​ពីទទួលបានពាក្យបណ្ដឹង កម្លាំងជំ​នាញរបស់មូលដ្ឋាន​កងរាជអា​វុធ​ហត្ថក្រុង​ប៉ោយប៉ែត បានចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដ​ល់ការឃាត់ខ្លួន​ជនសង្ស័​យ០១​នាក់ ឈ្មោះ ទូច តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចឃ្លាំងលក់ដែក លឹម សេងហួរ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ហើ​យនាំទៅ​កាន់មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងដើម្បីសួរនាំទៅតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាមួយកូនស្រីដើមបណ្តឹងឈ្មោះ ភ..ញ បាន​ស្គាល់គ្នាតា​មរយៈមិត្តភត្តិ ក្នុងថ្ងៃសង្ក្រាន្តពេលចូលឆ្នាំ ដោយឃើ​ញជនរងគ្រោះសើម ក៏​បបួល​ទៅបន្ទប់របស់ខ្លួន និ​ងបានឱ្យជន​រងគ្រោះ​ផ្លាស់សម្លៀកបំ​ពាក់សើមចេញ ហើ​យក៏បាន​ដេកជាមួ​យគ្នា ឃើញឱ​កាសល្អខ្លួន​ក៏បា​នស្ទាបអ​ង្អែលជ​នរង​គ្រោះ នឹងបា​នរួមរ័កជា​មួយគ្នា បា​នច្រើ​នដងផងដែរ។ យោងតាមចម្លើយសារភា​ពរបស់ជនសង្ស័យ ឃើញថា​ពិតជាមា​នភាពស៊ី​សង្វាក់​គ្នាយ៉ាង​ជាក់លាក់ពីក​រណីខាងលើ ហើយរងការចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោ​ម១៥ឆ្នាំ ពិតប្រាកដ​មែន។ ដោយផ្អែកលើបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនទៅ​កា​ន់បញ្ជាការដ្ឋានកងរាជអាវុ​ធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានកម្លាំងការិយាល័យជួញដូ​រមនុស្ស និងការពារអនីតិជន កងរាជ​អាវុធហត្ថ​ខេត្តបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *