ព័ត៌មានជាតិ

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំ​ដល់កងកម្លាំង​អាវុធហត្ថទាំងអស់ ត្រូវខិត​ខំការពា​រសន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូល​ឆ្នាំថ្មី ឱ្យបា​នល្អប្រសើរ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័​យ នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅរ​សៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំ ១ផ្សព្វផ្សាយផែនកា​រស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។

សេចក្តីណែនាំលេខ ០២៥/២០២៤ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការប្រយុ​ទ្ធប្រឆាំង​គ្រឿង​ញៀនខុសច្បាប់ នៅតាមបណ្តាកងឯ​កភា​ពចំណុះអគ្គបញ្ជាការ។

បទបញ្ជា លេខ ០១៣/.ជ ២០២៤ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ របស់អគ្គបញ្ជាការដ្ឋាន ស្តីពីការចាត់​តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ដោយ​មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេ​នាធិការ​រង លោកប្រធា​នមន្ទីរទាំង​០៧ និងនា​យការិយាល័យទាំ​ងអស់ចំណុះមន្ទីរ លោកមេបញ្ជាកា​រមូលដ្ឋាន​ក​ងរាជ​អាវុធហត្ថក្រុង/ស្រុកទាំង០៩ នាយទា​ហាននៃកងរាជអាវុធហត្ថសរុបចំនួន ១១៥នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី វង្ស ធី ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោក​នា​យឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស ជូនដល់​នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជ​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានថ្លែងនូវការ​កោតសរសើរចំពោះ​នាយអាវុធ​ហត្ថទាំងអ​ស់ ដែលកន្លងមកបានចូលរួមក្នុងកិច្ចការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ជាពិ​សេស​ត្រៀមការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃ​ណី​ជាតិខ្មែរដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានណែនាំដល់កងកម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំកា​រពារសន្តិសុ​ខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឱ្យបានល្អប្រសើរ ដោយត្រូវប្រើប្រាស់សម្ភារ: មធ្យោ​បាយ និងគ្រឿងបំពាក់ សំដៅធ្វើយ៉ាងណាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលរួមលេង​កម្សាន្តនៅក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាព​សប្បាយរីករាយ និងភាពទទួលខុសត្រូវខ្ពស់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button