សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ

(បន្ទាយមានជ័យ) ពេលព្រឹកថ្ងៃទី២៤​ ខែមេសាឆ្នាំ២០២៥​ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ​ ឯកឧត្តម​ អ៊ុំ រាត្រី​ ប្រធានគណៈកម្មាធិការសាខារួមដំណើរដោយលោកជំទាវ នួម​ សុភ័ណ​ អនុប្រធានកិត្តិយសសាខាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌​ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ​ ដោយខ្យល់កន្ត្រាក់សរុបចំនួន​ ៣០គ្រួសារ​ និងរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន​ ១គ្រួសារនៅក្នុងឃុំស្រះរាំង​ ស្រុកមង្គលបុរី​ ចំនួន៣០គ្រួសារ​ ដែលអំណោយទាំងនោះរួមមាន​ ១៦គ្រួសារស្ថិតនៅក្នុងឃុំស្រះរាំង​ ៧គ្រួសារនៅ​ សង្កាត់ម្កាក់​ ក្រុងសេរីសោភ័ណនិង​ ៧គ្រួសារទៀត​ នៅក្នុងស្រុកម៉ាឡៃ។

ឯកឧត្តម​ អ៊ុំ រាត្រី​ បានមានប្រសាសន៍ថា​ រាល់អំណោយដែលកាកបាទក្រហម​ ផ្តល់​ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ក្នុងឱកាសនេះត្រូវបានមកពីការចូលរួម​ បរិច្ចាគពីសំណាក់សប្បុរសជននានា តារយ:សាខាកាកបាទក្រហមខេត្តដើម្បីបានជាទុនបម្រុងសម្រាប់ជួយដល់បងប្អូនរងគ្រោះងាយរងគ្រោះផ្សេងផ្សេង​ ហើយការផ្តល់អំណោយនេះទេមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយទីណាមានបងប្អូនជួបការលំបាកដែលតែងតែមានកាកបាទក្រហមចុះជួយជានិច្ច​ ដោយពុំទុកឲ្យបងប្អូនណាម្នាក់ ស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តម​ អ៊ុំ រាត្រី​ បានធ្វើការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធនាពេលមានគ្រោះមហន្តរាយផ្សេងៗ​ តែងតែចុះជួយជួសជុលរាល់ការខូចខាតផ្ទះសំបែងជូនដល់បងប្អូនបានទាន់ពេលវេលាដើម្បីឲ្យពួកគាត់បានស្នាក់នៅជាបន្តទៀត។ សម្ភារៈ អំណោយដែលបាន​ មកផ្តល់ជូនទាំង​ ៣០គ្រួសារក្នុងឱកាសនេះក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃ​ ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ​ ទឹកត្រីមួយយួរ​ មុងមួយ​ ភួយមួយ​ ក្រមាមួយ​ សារុងមួយថវិកាមួយចំនួនដោយឡែកសម្រាប់គ្រួសារភ្លើងឆេះផ្ទះក៏បានទទួលបានអង្ករ​ ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយ ឃីតមួយកញ្ចប់​ ធុងទឹកហុកសិបលីត្រមួយ​ កន្ទេល​ជ័រ១​ តង់ប្លាស្ទិច១​ ចាន​ ៥​ ស្កាបព្រា៥​ រួមទាំងថវិកាមួយចំនួន។ បញ្ចប់នៃការផ្តល់អំណោយ​ ឯកឧត្តម​ លោកជំទាវអស់លោកលោកស្រីបានចុះពិនិត្យផ្ទះសម្បែងដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរហើយការផ្តល់ថវិកាចំនួន ដើម្បីកសាងឡើងវិញនិងបានចុះពិនិត្យផ្ទះដែលឆេះ​ តួរខាងក្នុងតែបើតាមការសន្និដ្ឋាន​ ដោយមូលហេតុឆ្លងចរន្តអគ្គិសនីដូចនេះសូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *