ព័ត៌មានជាតិ

ប្រជាពល​រដ្ឋដែលមានជីវិភា​ពខ្វៈខាត ចំនួន២​០០គ្រួសារ នៅ​សង្កាត់​និមិត្ត ទទួ​លអំណោយ​ពីក្រុម​ហ៊ុន​(វីស៊ីធីរៀលអ៊ីស្ទេក​ឯក)

(បន្ទាយមានជ័យ)៖ក្រុមហ៊ុន​(វីស៊ីធីរៀលអ៊ី​ស្ទេកឯក)នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២២ បាននាំយក​ អំ​ណោ​យជាគ្រឿង​ឧប​ភោគបរិភោគ ផ្តល់ជូន​ប្រជា​ពលរដ្ឋ ដែលមាន​ជីវិភាពខ្វៈខាត​ចំនួន២០​០គ្រួសារ នៅភូមិ​សូរិយ៉ា សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា៖ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតទាំងមូល បានរងផលប៉ៈពាល់​ដោយសារ​ការីករា​លដាល​នៃកូ​វីដ១៩ បានធ្វើ​​ឲ្យរោងចក្រ សហគ្រាស កាស៊ីណូ ភោជ​នីយ៍ដ្ឋាន សណ្ឋាគារ និងក្រុម​ហ៊ុនផ្សេង​ជា​ច្រើនត្រូវ​បានបិតទ្វារ ជាពិ​សេសទៀតនោះ គឺការបិតច្រកទ្វា​រព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើ​ឲ្យ​ប៉ៈពាល់យ៉ាងខ្លាំង​ដល់បងប្អូន​ជាកម្មករអូសរទេះ និងបងប្អូនប្រជាពលរដ្ឋស៊ីតាម​ព្រំដែនថៃ ចេញព្រឹ​កវិ​លល្ងាច ត្រូវបានសម្រាកការងារ និងកម្មករសំណង់មួយចំនួន​មិនមា​នការងារធ្វើ ដោយ​សា​រម្ចាស់​សំណង់ត្រូវបានផ្អាកការសាងសង់

លោកបានបញ្ជាក់ថា៖ឆ្នាំ២០២១​ខេត្តបន្ទាយមានជ័យ​រងគ្រោះ​ដោយធម្មជាតិទឹកជំនន់ ក្នុងនោះមាន​ក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃ បានរងគ្រោះដោយធម្មជាតិ​មាន​គ្រោះជំ​នន់ទឹកភ្លៀង និងទឹកធ្លាក់​ពីថៃ បណ្តាលលិចលង់​លំនៅដ្ឋាន និងប៉ៈពាល់ហេដ្ឋារេចនាសម្ព័ន និងផលដំណាំ​កសិកម្មរប​ស់​ប្រជា​ពលរដ្ឋ

នាឱឱកាសនោះលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ​ ក៏បានថ្លែង កោតសសើ​រដល់​រដ្ឋបាលក្រុងប៉ោយប៉ែត​ បានធ្វើកា​រកៀងគរស្បៀង គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​ប្រើប្រាស់ផ្សេងៗ​ពីសប្បុរសជន អង្គកា​រសង្គមស៊ីវិលនានា ហើយថ្ងៃនេះ​ដោយសារ​តែមាន​ការជួយ​ឧបត្ថម្ភពីលោក​នាយ​កក្រុមហ៊ុន វី ស៊ី ធី រៀល អ៊ី​ស្ទេក ឯក បានផ្តល់ជាគ្រឿងឧបភោគ បរិភោគដ​ល់រដ្ឋបាល​ក្រុង ធ្វើការចែកជូ​នប្រជាពលរដ្ឋដែលមានជីវិភាពខ្វៈខាតទាំងនេះ បានចំនួន២​០០គ្រួ​សារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម ,មី ១កេះតូច ,ទឹកស៊ីអ៊ីវ ២ដប ,ត្រីខ ២ដប និងត្រីខ ៤កំប៉ុង ផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button