ព័ត៌មានជាតិ

ជនសង្ស័យទាំង៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវ​អាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោកវរ​សេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើ​ប្រាស់​ដោយខុសច្បាប់នូវសា​រធាតុញៀន នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនេជនសង្ស័យចំនួន០៥នាក់

ឈ្មោះ ណាង ចន្នី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិប្រ​ជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត,ឈ្មោះ ថន វិត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត,ឈ្មោះ វ៉ា វ៉ាន់រ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ឈ្មោះ សឿន គីរី ហៅ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត, ឈ្មោះ សំ សារឹម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈា​ន​ដល់​ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លុះដល់ចំណុចកេីតហេតុ កម្លាំងបានឃេីញ​យុវជ​នមួយ​ក្រុមមានគ្នា៥នាក់ គួរឱ្យសង្ស័យ ទើបកម្លាំងហៅមកសួរនាំ ហើយយកមកមូ​លដ្ឋាន​កងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(+) ទាំង០៥នាក់។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៥នាក់ បានឆ្លេីយសារភាពថា ខ្លួនពិ​តជាបាន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។ ដោយផ្អែកលេី​ចម្លេីយសារ​ភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូន​មកបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអា​វុធហ​ត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាម​នីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button