ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនរាប់បាត្រព្រះសង្ឃ ៧៥អង្គ និងប្រគេនទេយ្យទាន ឧទ្ទិសមគ្គផល​ដល់ដួងវិញ្ញា​ណក្ខន្ធ​បុព្វ​ការីជន និងជា​ការ​ថែរក្សាប្រពៃ​ណីជាតិ

(ប៉ៃលិន) ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់ថ្នាក់ មន្ត្រីអង្គភាព មន្ត្រីរាជការជុំវិញខេត្ត នាព្រឹកថ្ងៃចន្ទ ៧រោច ខែចេត្រ ឆ្នាំ​រោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បានអ​ញ្ជើញរាប់​បាត្រព្រះសង្ឃ ៧៥​អង្គ និងប្រគេនទេយ្យទាន ឧទ្ទិសមគ្គផលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន យុទ្ធជន យុទ្ធនារី ដែល​បានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ អោយបានទទួលនូវអត្ថមនុញ្ញផល ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានថ្លែងទៅកាន់មន្ត្រីរាជការក្រោមឱវាទថា យើងនាំ​គ្នាថែ​រក្សាវប្បធម៌ប្រពៃណីជាតិដែលជា​កេរ្តិ៍ដំណែលពីដូនតាយើង​នេះជាអ្វី​ដែលខ្មែរមាន​ហើ​យប្រទេ​សដ៏​ទៃមិនមានដូចយើងក្នុងនាមថ្នាក់ដឹកនាំ​ខេត្តប៉ៃលិន សូមអោ​យបងប្អូន​ប្រជាពល​រដ្ឋពិសេស​មន្ត្រីរាជកា​រត្រូវរួមគ្នាអភិរក្សល្បែងរបាំដែលជាប្រពៃណីខ្មែរអោយបានគង់វង្សយូរអង្វែងទៅ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button