ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ​បញ្ចេញរថ​យន្តក្រុង​ដឹកប្រជា​ពលរដ្ឋទៅភ្នំពេញ​ដោ​យមិនគិតថ្លៃ

(ប៉ៃលិន)៖ដើម្បីសម្រួលទុក្ខលំ​បាកក្នុងការធ្វើដំ​ណើររ​បស់បងប្អូនប្រជា​ពលរដ្ឋ ជាបុគ្គ​លិក កម្មករ និយោ​ជិក សិស្ស និស្សិតនោះ រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹក​នាំរប​ស់លោកជំទាវ បាន ស្រីមុំ អភិបា​ល​នៃគណៈអភិបា​លខេត្តប៉ៃលិន បានបញ្ចេញរថ​យន្តក្រុង​ដឹក​ទៅ​ភ្នំពេញ​ដោ​យមិនគិតថ្លៃ។

យោងតា​មរដ្ឋបាល​ខេត្តប៉ៃលិន បានបញ្ជាក់​ថា ក្រុម​ការងាររដ្ឋបា​លខេត្ត នឹងមានរៀប​ចំរថយន្តក្រុង​សម្រាប់​ដឹកជញ្ជូនពុកម៉ែ​បងប្អូនប្រជាពលរដ្ឋ ជាបុគ្គ​លិក កម្មករ និ​យោ​ជិក សិស្ស និស្សិត ពីខេត្ត​ប៉ៃលិន ទៅបំ​ពេញកា​រងារ មុខរបរ​រកស៊ី និងបំពេញការសិក្សារៀនសូត្រ នៅរាជធា​នីភ្នំពេញ មួយ​ថ្ងៃគឺ​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយឥតគិ​តថ្លៃឡើយ។

បញ្ជាក់៖ ទីតាំង​នៅមុខសាលាខេត្ត

ម៉ោងចេញ​ដំណើរ៖ ចាប់ម៉ោង៩.៣០នាទីព្រឹក ម៉ោង១១.៣០នាទី និងម៉ោង១.៣០នាទីរសៀល។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 016 80 3333 / 097 579 7878

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button