ពលករខ្មែរធ្វើការនៅប្រទេសថៃសម្រុកទៅថៃ តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត មួយថ្ងៃពី ៣ទៅ ៤ពាន់នាក់ ក្រោយចូលឆ្នាំខ្មែរបានបញ្ជប់
បន្ទាយមានជ័យ៖ក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់រយះពីរថ្ងៃចាប់តាំងពីថ្ងៃទី១៧ មេសា ២០២៤ ពលករខ្មែរធ្វើការនៅប្រទេសថៃដែលបានមកចូលរួមបុណ្យចូលឆ្នាំនៅស្រុកកំណើតកំពុងសម្រុកទៅប្រទេសថៃវិញមួយថ្ងៃពី ៣ទៅ៤ពាន់នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកសម្របសម្រូលផ្តល់ភាពងាយស្រួលនិងចែកទឹកសុទ្ធដូចកាលមក។
តាមការអោយដឹងពីមន្រ្តីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអោយកម្លាំងបន្តអនុវត្តតាមផែនការណែនាំរបស់រដ្ឋាភិបាលក៏ដូចជាការយកចិត្តទុកដាក់របស់អគ្គអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃលើការសម្របសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ពុកម៉ែបងប្អូនជាពលករខ្មែរអោយបានឆាប់រហ័សនិងមិនមានការយកលុយអ្វីឡើយ។បន្ថែមពីលើការសម្រួលអោយពួកគាត់បានចេញដោយងាយស្រួលនឹងឆាប់រហ័សសមត្ដកិច្ចបានចែកនៅទឹកសុទ្ធជូនដល់ពួកគាត់ថែមទៀត។
មន្រ្តីនគរបាលអន្តោប្រវេសន៍បានអោយដឹងទៀតថា ពលករខ្មែរដែលកំពុងសម្រុកចេញទៅធ្វើការនៅប្រទេសថៃវិញ ក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរ គឺទើបតែរយះពេលពីថ្ងៃទេគឺចាប់ពីថ្ងៃទី១៧ និង១៨ ដែលក្នុងមួយថ្ងៃពួកគាត់នាំគ្នាចេញទៅវិញចន្លោះពី ៣ពាន់នាក់ ទៅ៤ពាន់នាក់។
សូមបញ្ជក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាលើការសម្របសម្រួលជាមួយរដ្ឋាភិបាលថៃបានឯកភាពគ្នាលើកលែង តម្លៃសេវាអនុញ្ញាតចេញ–ចូល (Re-Entry Permit)សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រ ទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤។ការលើកលែងតម្លៃសេវា នេះគឺសម្រាប់ ពលករកម្ពុជា ដែលមានលិខិតឆ្លងដែន /លិខិតធ្វើដំណើររបស់ ពលករកម្ពុជា ទៅធ្វើការនៅបរទេស និងមានទិដ្ឋការការងារ ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូន មានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រា ប្រភេទអ្នកក្នុងបន្ទុក និង អនុញ្ញាតឲ្យស្នាក់នៅ ក្នុងប្រទេសថៃ មានសុពលភាពក្រោយពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ៕