ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីផែនការសកម្មភាពអនុវត្តរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងទទួលជួបសំដែងការគួរសមជាមួយអគ្គលេខាធិការ,អគ្គលេខាធិការរងសមាគម

ចាញផ្សាយនាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

(ភ្នំពេញ) ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីផែនការសកម្មភាពអនុវត្តរបស់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (សស.យស.) ។

បន្ទាប់ពីកិច្ចប្រជុំឯកឧត្តមបណ្តិតក៏បានទទួលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយអគ្គលេខាធិការ , អគ្គលេខាធិការរងនិងក្រុមការងារ ដែលដឹកនាំដោយ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ។បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានប្រគល់ជូននូវកូនសៀវភៅ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ចំនួន ៥០ក្បាល និងសៀវភៅប្រវត្តិរបស់លោកជំទាវបណ្ឌិត “ពេជ ចន្ទមុនី ភរិយា នាយករដ្ឋមន្រ្តីនៃកម្ពុជា” ចំនួន ២០ក្បាល ដើម្បីចែកជូនប្រធានសាខាសមាគមតាមខេត្តនីមួយៗ និងក្រុមការងារ។ កិច្ចជំនួបនេះបានធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *