នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ
បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការអប់រំ ដល់យុវជនដែលជាម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈបច្ចេកទេស ឲ្យយល់ដឹងអំពីច្បាប់។
នគរបាលចរាចរណ៍ផ្លួវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង សរុបចំនួន១៣គ្រឿង ម៉ូតូទាំងនេះត្រូវបានឃាត់ទុកកាលពីក្នុងអំឡុងពេលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ថ្ងៃទី១៣ – ១៦/០៤/២០២៤) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារ:ត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណ: បច្ចេកទេសមកប្តូរវិញ។
ក្រោយធ្វើការអប់រំណែនាំរួច បានធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិនរាងចាលបើម្ចាស់នៅតែបន្តសកម្មភាព ប្រើប្រាស់ បើកបរម៉ូតូ មានបំពាក់គ្រឿងបំពងសម្លេងលឺខ្លាំងរំខានគេឯងទៀត សមត្ថកិច្ចយើងនិងមានចំណាត់ការច្បាប់៕