ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់​ពី​ចូលព្រៃ ត្រូវទៅរក​សេវាធ្វើ​តេស្ដរកជំងឺ​គ្រុនចាញ់ បើរកឃើ​ញព្យា​បាលហើយតាមដាន ដើម្បីឈានទៅ​លុបបំបា​ត់ជំ​ងឺគ្រុន​ចាញ់

ខេត្តពោធិ៍សាត់៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធី «ទិវាជា​តិប្រយុទ្ធនឹ​ងជំងឺគ្រុនចាញ់ » ២​៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សម​ធម៌សុ​ខភា​ព សមភាពយេនឌ័រ និង​សិទ្ធិម​នុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលប្រព្រឹត្តទៅ​នៅក្នុង​បរិវេ​ណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ថា កម្ពុជាបានដាក់​ទិសដៅលុ​បបំបាត់​ជំងឺគ្រុនចាញ់ទាំង​ស្រុងនៅឆ្នាំ២០២៥​ខាងមុខនេះហើយដើម្បី​ឈានទៅស​ម្រេចនូវ​គោល​ខាង​លើនេះ រាជរដ្ឋាភិបា​លបានដា​ក់ចេញនូវគោ​លនយោបាយ​ដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការជាមួយអង្គការដៃគូ ដើម្បីលុបបំបាត់​ជំងឺគ្រុន​ចាញ់ ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាល និ​ងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះ​ប្រជាពលរដ្ឋពីសេច​ក្ដីស្លាប់ ទី៣៖ ការផ្ដល់អា​ទិភាពក្នុងការធ្វើវិនិ​យោគ ស្រាវជ្រាវ នវានុវត្ដន៍នៅ​ក្នុងការងារលុប​បំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ពេលវេលា។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានលើកឡើងទៀតថា ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិ​ប្រយុទ្ធនឹង​ជំងឺគ្រុនចាញ់ នៅថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០២៤ សម្រាប់កម្ពុជាយើង បាន​ប្រារព្ធ​ធ្វើ​មុនមួយ​ថ្ងៃ ​គឺបញ្ជាក់អំ​ពីភា​ពបុរេ​សកម្មរ​បស់ប្រជា​ពលរដ្ឋ និងភ្នាក់​ងាររបស់យើង។ លើសពីនោះ ឯកឧត្តម​សាស្ដ្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ដ​ដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅ​រកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុប​បំបាត់ជំងឺ​គ្រុន​ចាញ់នេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button