នគរបាលការពារព្រំដែនគោកលេខ៨១៥ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ០២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
បន្ទាយមានជ័យ: ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រៅពីការងារស្នូលនគរបាល ត្រូវចូលរួមការងារសង្គម សង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះអគ្គីភ័យ គ្រោះធម្មជាតិនានា ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវនោះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ និងស្ថានប័នពាក់ពន័្ធ បានចុះជួយរៀបចំ និងជួសជុលផ្ទះប្រជាពលរដ្ឋ ចំនួន ០២ខ្នង ស័ង្កសីចំនួន ១៨សន្លឹក ដែលរងផងប៉ះពាលដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះមាន ១.ឈ្មោះ យឹម ឆេង ភេទស្រីអាយុ៦៧ឆ្នាំ រស់នៅ ភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខូចខាតតូបលក់អីវ៉ាន់ទំហំ២ម៉ែត្រកន្លះគុណនិង២ម៉ែត្រកន្លះ របើកសង្កសី៣ម៉ែត្រចំនួន៦សន្លឹក ២.ឈ្មោះ មុំ រ៉ន ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ របើកសង្កសី១២សន្លឹក ផ្ទះប្រវ៉ែង៣ម៉ែត្រ ទំហំផ្ទះ៤ម៉ែត្រគុណនិង៥ម៉ែត្រ។អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕