អភិបាលខេត្តប៉ៃលិន ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តចន្ទបុរី ក្នុងការកសាងស្ពានព្រំដែនអន្តរជាតិព្រំ-បានផាកាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុនមាណែតនិងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់

ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

(ប៉ៃលិន) លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តចន្ទបុរី ក្នុងការកសាងស្ពានព្រំដែនអន្តរជាតិព្រំ-បានផាកាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។

នេះជាសមិទ្ធផលថ្មីមួយទៀតដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះខេត្តជាប់ព្រំដែន។
ការផ្តល់ឱកាសជូនលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ សបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែង របស់លោកជំទាវ ដែលបានគិតគូរពីផលប្រយោជន៍ប្រជាជនខេត្តប៉ៃលិនទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *