ព័ត៌មានជាតិ

សហព័ន្ធស្វីស បន្តគាំទ្រកំណែ​ទម្រង់វិមជ្ឈ​ការនៅកម្ពុជា និងគម្រោងប​ណ្ដុះបណ្ដាល​ពង្រឹងសមត្ថ​ភាពមន្ត្រី​ក្រសួង​មហាផ្ទៃ

(ភ្នំពេញ)រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្ររាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការងា​រកំណែទម្រង់វិមជ្ឈការ ព្រម​ទាំងគម្រោង​បណ្ដុះបណ្ដាល​និងពង្រឹងសមត្ថភាពមន្រ្តីជំនា​ញក្រសួងមហាផ្ទៃនេះបើតាមខ្លឹម​សារនៃ​កិច្ចជំនួបសម្ដែងកា​រគួរសមនិងពិភាក្សាការងា​ររវាងឯក​ឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួង​ការប​រទេសស​ហព័ន្ធស្វីស នៅទីក្រុងប៊េន កា​លពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សំណើទាំង ៣ចំណុច ​ដែលស្នើឡើងដោយឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងទទួលបានការ​ឯកភាពគាំ​ទ្រពីភាគីស្វីស នោះរួមមាន ៖

ទី១. ការគាំទ្រដំណើរការកែទ​ម្រង់វិមជ្ឈការនៅកម្ពុជា ព្រមទាំង​ជំនួយបច្ចេកទេស​នានាដែលជា​តម្រូវការចាំបាច់ ។

ទី២. ការគាំ​ទ្រ​គម្រោងពង្រឹងសម​ត្ថភាពមន្ត្រីនគរ​បាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ពិសេសពា​ក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ការ​លាងលុយកខ្វក់ និងសន្តិសុខតាមប្រព័ន្ធអុីនធឺណេត និង

ទី៣. ការគាំទ្រ​ដល់ការពង្រឹង​សមត្ថភាព​មន្ត្រីនៅស្ថាប័នក្រោមជាតិ ក្នុងន័យចូលរួម​ចំណែកលើក​កម្ពស់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈការនៅកម្ពុជា

ក្នុងជំនួបនោះដែរ ឯកឧត្តម Alexandre Fasel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានសម្ដែង​ការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រ​តិភូកម្ពុជា និងបានចូលរួមអបអរសាទរឯកឧត្តមអភិសន្តិបណ្ឌិត ដែលត្រូវបាន​តែងតាំងជាឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសង្ឃឹម​និងជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយ​ជោគ​ជ័យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមសម្ដេចម​ហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណ​រគុណរដ្ឋាភិបាល និងប្រជាជ​នស​ហព័ន្ធស្វីស ដែលបាននឹងផ្ដល់ការគាំទ្រជាច្រើនវិស័យមកដល់ប្រទេសកម្ពុជា រួមទាំងការងារកំ​ណែទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ និងការពង្រឹងគណនេយ្យភាពសង្គម ខណៈក្នុងជំនួបនោះ​ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីការទទួកយកសំណើទាំង៣ របស់កម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោ​លបំណងនៃ​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទាំងនៅសហព័ន្ធស្វីស និងសាធារណ​រដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីដកស្រង់បទពិសោធបន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្ត​ល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button