ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការលេី​កកម្ពស់ការគ្រប់​គ្រង រដ្ឋបា​លដែនដី សន្តិសុខ​ជាតិ សណ្តា​ប់ធ្នាប់សាធារ​ណៈ និងសុវត្ថិភាពសង្គម

ខេត្តបន្ទាយមានជ័យ៖ការបន្តការការពារឲ្យបានដាច់ខាត នូវសន្តិភាព ឯករាជ្យអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបា​យនិងការធានារក្សានានាសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រា​ប់ការលើកកម្ពស់សិទ្ធិ​សេរីភាពប្រ​ជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ។ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ មានប្រសាស​ន៍បែបនេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែ​នការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់​ការ​គ្រប់គ្រងរដ្ឋបាលដែន សន្តិសុខជាតិសណ្ដាប់ធ្នាប់សា​ធារណៈនិងសុវត្ថិភាពសង្គម ២០២៤ ២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសា​សន៍ថា រាជរដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋសភាស្ថិ​តក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ​យុទ្ធសាស្ត្របញ្ច​កោណដំណា​ក់កាលទី១ សម្រាប់កំណើនការងារសមធម៌និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោ​តលើវិស័យអាទិ​ភាពចំនួន៥  គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅ​សម្រេចនូវ​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេ​ស​មានចំណូលខ្ពស់។

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិកា​រក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ថា ផែនការយុទ្ធ​សាស្ត្រនេះបានកំណត់នៅ យុទ្ធសាស្ត្រសំខាន់ៗចំនួនដោយផ្ដោតលើការបណ្តុំការងារ ឬចង្កោមស​កម្មភាពធំៗដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ រួមមានការពង្រឹង​ស្ថាប័ន​រដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងសន្តិភាពស្ថិរភាពនយោបាយសន្តិសុខជាតិ សណ្ដាប់ធ្នាប់​សាធារណៈនិងសុវត្ថិភាពសង្គម ការគ្រប់គ្រងពន្ធនាគារការអភិវឌ្ឍស្ថាប័ននិងធនធានមនុស្ស និងក្រមខ័ណ្ឌក្រសួងមហាផ្ទៃ បានលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ​និងក្រ​មខ័ណ្ឌ​ក្រសួងមហាផ្ទៃ និងការងារបច្ចេកវិទ្យាឌីជីថលយុទ្ធសាស្ត្រនីមួយៗ បានកំណត់នូវ​សកម្មភាពជា​អាទិភាពសំខាន់ៗ ដែលត្រូវរៀបចំនិងអនុវត្តដោយអង្គភាពពាក់ព័ន្ធនានា ចំណុះ​ក្រសួង​មហាផ្ទៃដើម្បីធានា​ដល់ការសម្រេចបា​ននូវគោលដៅគោ​លបំណងនិងចក្ខុវិស័យនៃផែនកា​រយុទ្ធសាស្ត្រនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button