ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ចេញញត្តិ​គាំទ្រយ៉ាង​​ពេញទំហឹង ចំ​ពោះ​ការអនុវត្ត​គម្រោ​ង ព្រែក​ជី​កហ្វូណ​ន​តេជោ

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទា​យមានជ័យ បាន​ចេញញត្តិគាំទ្រកា​រអនុវត្តគ​ម្រោង ព្រែក​ជី​កហ្វូ​ណនតេជោ។ក្នុងញត្តិនោះ​បានបញ្ជាក់ថា ក្នុង​នា​មថ្នាក់​ដឹក​នាំ ស្នងការដ្ឋា​ននគរ​បាលខេត្ត​បន្ទាយមានជ័យ និង​កម្លាំងន​គរបាលជាតិ​ទូទាំងខេត្ត សូ​មប្រកា​សគាំទ្រយ៉ាងពេញទំហឹងចំពោះ​ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែល​ជាព្រែកជីក ប្រវត្តិសា​ស្ត្រលើកទី១នៅ​កម្ពុជា ដែលជាគំនិតផ្តួចផ្តើម របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងជាប្រធា​ន ព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តស្នា​ដៃនិង​ជំរុញបន្ថែមក្នុងកា​រអភិវឌ្ឍគម្រោងព្រែកជីកហ្វូណ​នតេជោ ឱ្យសម្រេចបា​ននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណ​នតេជោនេះ តភ្ជាប់ផ្លូវទឹក​រវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លង​កាត់ខេត្តក​ណ្តាល តាកែវ កំពត និងខេត្តកែប ដែល​មានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន​តេជោ និងផ្តល់​អត្ថប្រយោជន៍ដ៏មហាសា​លដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេ​សវិស័យ​ដឹក​ជញ្ជូន ដូចជា៖ កាត់បន្ថយពេ​លវេលា ចម្ងាយ កាត់បន្ថយត​ម្លៃដឹកជញ្ជូនការក​ក​ស្ទះច​រាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រា​ប់នាវា​និងបែបបទក្នុង​ការឆ្លងកាត់​ទំនិញពី​កម្ពុជា ទៅស​មុទ្រ បង្កើតតំប​ន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិ​វឌ្ឍផែរណបថ្មីៗជាច្រើន ពង្រីកតំ​បន់អ​ភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្មនិងចិញ្ចឹមសត្វ ជួយរំដោះ​ទឹកជំនន់ក្នុងរដូវវស្សា ជួយ​បង្កើនផលត្រីទឹកសាបនៅតាមព្រែក ជំរុញការអភិវឌ្ឍទីក្រុង​និង​នគរូបនីយកម្ម ជំរុញការរីកចម្រើនអចលនទ្រព្យនិងការវិនិយោគ និងបង្កើន ឱកាសការងារផ្សេង​ៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផលប្រយោ​ជន៍សេដ្ឋកិច្ច​សង្គមសុទ្ធសាធ។

យើងខ្ញុំទាំងអ​ស់គ្នាសូមកោត​សរសើរដោយស្មោះនិងវាយតម្លៃខ្ពស់បំផុត ព្រមទាំងសូមប្រកាស គាំទ្រយ៉ា​ងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិជាតិខ្ពស់របស់ សម្តេចអគ្គម​ហាសេ​នាបតីតេជោ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដ​ល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំនូវ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុល​សុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងក្រុម​គ្រួសារ សូមបាន ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button