ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំ​ពង្រឹងការងារ​សន្តិ​សុខ​សណ្តាប់សង្គម នៅសាលប្រជុំសាលាខេត្ត

បន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការ​នៃស្នងកា​រដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹក​នាំកម្លាំងនគរបាលក្រោម​ឱវាទជាច្រើនរូប ចូលរួមកិច្ចប្រជុំបន្ទាន់មួយ នៅសា​លាខេត្តបន្ទា​យមានជ័យ ស្តីពី​ការងារភូមិ ឃុំសង្កាត់មា​នសុវត្ថិ​ភាព និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នង​ការរងនគ​របាលជាតិ និងជាមេបញ្ជាការគណ:បញ្ជាការនគរបាលភូមិភាគទី៣ ,ទី៤,ទី៥ ឯក​ឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ ​និង​មានការ​អញ្ជើញ​ចូលរួមពី លោក ​លោកស្រី មកពីមន្ទីរជុំវិញខេ​ត្ត ស្ថាប័នពាក់ពន្ធ័ លោក លោកស្រី អភិបា​លក្រុងស្រុក មេឃុំ ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយ​ការណ៍ស្វាគមន៍ ស្តីអំពីលទ្ធផល កិច្ចប្រតិ​បត្តិការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការទប់ស្កាត់​បង្ក្រាបបទ​ល្មើសជួ​ញដូរគ្រឿងញៀន ការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ និងទិសដៅសម្រាប់អនុវត្តបន្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិត​ខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ស្ថាប័នតុលាការ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង​កម្លាំងយោធា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានបំពេញតួនាទី ភារកិច្ច ទាំងការផ្តល់សេវារដ្ឋ​បាលសាធា​រណ: ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានលទ្ធផលយ៉ាងល្អកន្លងមក។

ទន្ទឹមគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានមានមតិផ្តាំផ្ញើរ ដល់អាជ្ញាធរ កម្លាំង​ស​មត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តន៍ តួនាទី ភារកិច្ច និង គោរពច្បាប់

កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន

កម្លាំងទាំងអស់ត្រូវចូលរួមបន្តស្រាវជ្រាវបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន និង ល្បែងស៉ីសងគ្រប់ប្រភេទ។

ត្រូវពង្រឹងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់

ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធឲ្យបានល្អ តាមព្រំដែន

ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button