ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ មកលេងកម្សាន្ត បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល់ នៃជំងឺកូវិដ-១៩

(ប៉ៃលិន):លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២ បានថ្លែងថា«ផ្លែផ្កានៃសន្តិភាព»។ ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវ អភិបាលខេត្តស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដាក់ចេញនយោបាយឈ្នះឈ្នះ បានធ្វើឲ្យនាវាកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសបានស្វែងរកសុខសន្តិភាពមកជូនជាតិយ៉ាងត្រចះត្រចង់ ទាំងនេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាក្រោមដំបូលសុខសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារគ្រប់ភូមិឋាន ជាពិសេសនៅក្នុងកំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ឆ្នាំ២០២២នេះ ត្រូវនឹងថ្ងៃទី១ ខេត្តប៉ៃលិនមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញនាំគ្នាដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ក្នុងនោះអភិបាលខេត្តប៉ៃលិនក៏បាន «បន្តអំពាវនាវបន្ថែមក្នុងពិធិបើករាំលេងកម្សាន្តនៅយប់ ថ្ងៃទី១៤ ខែមេសាជាថ្ងៃចូលឆ្នាំទី១ ដោយសូមឲ្យប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមកលេងកម្សាន្តសង្ក្រានប៉ៃលន សូមកូនក្មួយកុំភ្លេចពាក់ម៉ាស់ លាងដៃ នឹងអាកុល ជែលសាប៊ូ ដើម្បីជៀសវាងនូវការឆ្លងនៃជំងឺ កូវិដ-១៩ជាយថាហេតុ»។

ជាមួយគ្នាលោកជំទាវអភិបាលខេត្ត ក៏សូមជូនពរ ដល់ពុកម៉ែមាមីងបងប្អូនកូនក្មួយទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមប្រកបតែនឹងពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button