ព័ត៌មានជាតិ

ខេត្តប៉ៃលិន ទទួលប័ណ្ណសរសើរ និងរង្វាន់ពីសម្តេច​នាយ​ករដ្ឋមន្ត្រី ជាខេត្តមិន​មានគ្រោះ​ថ្នាក់ចរាចរ​ណ៍​ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែមេ​សា ឆ្នាំ២០២៤ បានអញ្ជើញទទួល​ប័ណ្ណសរសើរ និងរង្វាន់ ពីស​ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ចំណោមខេត្តទាំង ០៦ ដែលមិនមា​នគ្រោះថ្នាក់ចរា​ចរណ៍ក្នុងអំឡុង​ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ។

ក្នុងការ​ប្រគល់រង្វាន់ជូនរាជធា​នីខេត្តណា ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូ​លឆ្នាំប្រពៃណី​ជាតិខ្មែរ ពីសំណាក់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នេះ គឺក្នុងគោលបំណង មិនចង់​ឃើញមាន​គ្រោះថ្នាក់ចរា​ចរណ៍ និងជំរុញកា​រប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសកា​រចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយា​យ ដែលជាអ្នកបើក​បរគ្រប់ប្រភេទ ដើម្បី​ឱ្យគ្រប់ការធ្វើដំ​ណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុ​មគ្រួសារគ្រប់​ទីកន្លែងនៅទូទាំងប្រទេស។

ជាមួយគ្នានេះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍បានមានប្រសាសន៍អំពាវនាវ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហើយ​បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់កា​រយោគយល់​អធ្យាស្រ័យគ្នាខ្ពស់។

សូមបញ្ជាក់ថា៖ ខេត្តទាំង ០៦ ដែលទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមមាន៖ ខេត្តប៉ៃលិន, កំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង និងខេត្តត្បូង​ឃ្មុំ ដោយក្នុងនោះខេត្តនីមួយៗទទួលបាន៖ ប័ណ្ណសរសើរចំនួន ១, ថវិកាចំនួន ២០០លានរៀល និងភេសជ្ជ:ចំនួន ១ពាន់កេស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button