ព័ត៌មានជាតិ

ឣាវុធហត្ថបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ជនសង្ស័យ២​នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន​ ត្រូវកម្លាំងមូលដ្ឋាន​កងរា​ជឣា​វុធហ​ត្ថក្រុង​ប៉ោយប៉ែត ចាប់ឃាត់ខ្លួន ខណៈចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សា​សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុង​ប៉ោយប៉ែត លុះ​ដល់ចំណុចផ្លូវកែងវិហារឥស្លាម ស្ថិតក្នុង​ភូមិបាលិលេយ១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញ​ជនសង្ស័យជា​មុខសញ្ញាចាស់ ដែលធ្លាប់​ចែកចាយគ្រឿងញៀន ហើយកម្លាំង​កងរាជឣាវុធ​ហត្ថក្រុងបាន​ឃាត់ខ្លួន ដើម្បីត្រួតពិនិត្យ ប៉ុន្តែរក​មិនឃើញគ្រឿងញៀន​នោះទេ បន្ទាប់មកកម្លាំងបាន​នាំមក​មូលដ្ឋានក​ងរាជឣា​វុធហត្ថក្រុង ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញ​ថាវិជ្ជមាន(+)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមកមានឈ្មោះ ស្រី ហៃ ហៅស្រីហុង ភេទស្រី ឣាយុ៥៩ឆ្នាំ បច្ខុប្បន្ន​ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចសួរ​នាំរួច ឃើញ​ថាមានត​ម្រុយខ្លះគួរ​ឱ្យសង្ស័យ។ ក្រោយមក​លោ​កបានរាយការណ៍ ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានកា​រសម្របសម្រួលនីតិវិធីពី ឯកឧត្ត កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលា​ដំបូងខេត្ត ទើបកម្លាំងកងរាជឣាវុធហត្ថក្រុង ចុះធ្វើការឆែកឆេរបន្ទប់ស្នាក់នៅ​របស់ឈ្មោះ ស្រី ហៃ ហៅស្រីហុង រកឃើញគ្រាប់​ថ្នាំពណ៌ក្រហមក្បឿង(WY)ចំនួន៣​ថង់កិប ស្មើនឹង៨៤៨គ្រាប់ និងកូនថង់​សម្រា​ប់ច្រក​គ្រឿងញៀនមួយចំនួនទៀត ហើយកម្លាំងរបស់​យើងបានឃា​ត់ខ្លួនជនស​ង្ស័យ​ដែលត្រូវ​ជាប្តីឈ្មោះ ឈឹម សុម៉េត ហៅម៉េត ហើយនាំមកមូលដ្ឋា​នកងរាជឣាវុធហត្ថក្រុង ដើម្បីកសាងសំ​ណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តតែម្ដង។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿង​ញៀនបានប្រាប់ឱ្យដឹងថា ក្រោយ​ពីបានបញ្ចប់កា​រស៊ើបឣង្កេត និង​ផ្អែក​លើ​ចម្លើយ​សារភាព និងវត្ថុតាង​ដែលចាប់បានគឺមា​នភាពស៊ីសង្វាក់គ្នាបង្ហាញពី​តម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ជន​សងស័យទាំងពីរនាក់ ពិត​ជាបានប្រព្រឹត្តបទល្មើស រក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់​ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យប្រឆាំ​ងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី០១ ឧសភា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button