ព័ត៌មានជាតិ

ពិធីអបអរសាទរទិវាឆ្មបជា​តិ អន្តរ​ជាតិ ​៥ ឧសភា​ ២០២៤ និងបំពាក់គ្រឿងឥ​ស្សរិយយស​មេដាយ​ជូនដល់ថ្នាក់​ដឹកនាំ មន្រ្តី​រាជការសុ​ខាភិបាល

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីក្នុងពិធីអ​បអរសាទរទិវាឆ្មបជា​តិ អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជី​វៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភា​ពមាតា ទារក និងយុវវ័យ ក្នុងបរិ​បទនៃការប្រែប្រួលអាកាសធាតុ» និងបំពាក់គ្រឿងឥស្សរិ​យយសមេ​ដាយ​ជូនដល់ថ្នាក់ដឹ​កនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុង​ការបម្រើសេវាសុខា​ភិបាល​ជូនប្រជាព​លរដ្ឋ

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសា​សន៍មួយចំនួន រួយមាន​

-​ គ្រប់គ្រឹះស្ថានសិក្សា​ទាំងសាធារណៈ ទាំងឯកជន ដែលកំពុង​ធ្វើការបណ្តុះ​បណ្តាលនិស្សិ​តក្នុងវិ​ស័យសុខាភិបាល សូមធ្វើការធ្វើទំនើបកម្មលើកម្មវិធីសិក្សា ដើម្បីឱ្យស្រប​តាមនិយាមស្តង់ដា និងបញ្ចូល​នូវអន្តរាគមន៍គន្លឹះថ្មីៗ ជាពិសេសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ មណ្ឌលបង្ហាញត្រាប់ បំពាក់ឧបក​រណ៍សម្ភារសិក្សាទាន់សម័យ

គ្រឹះស្ថានសិក្សាត្រូវស្វែងរ​ក កៀរគរធនធានក្នុង​ការបណ្តុះបណ្តាលគ្រូ បង្កើនសមត្ថភាពឱ្យបា​នខ្ព​ស់ ដោយត្រូវមានគុណវុឌ្ឍខ្ពស់ គុណធម៌ ក្រមសីលធម៌ល្អ

មូលដ្ឋានសុខាភិ​បាលដែលទទួលនិស្សិតធ្វើកម្មសិក្សា ត្រូវផ្តោតការយកចិត្តទុក​ដាក់ខ្ពស់​លើការ​បង្វឹកជំនាញ ការអនុវត្តផ្ទាល់រ​បស់និស្សិត ។

ការបណ្តុះបណ្តា​លបន្តក្នុងពេលបំពេញការងាររបស់ឆ្មប ការអភិបាលតាមដានការអ​នុវត្តការងារ​មាន​សារៈសំខាន់ណាស់ ហើយត្រូវធ្វើបន្តជាប់ជាប្រចាំ

ឆ្មបទាំ​ងអស់ ត្រូវតែចុះបញ្ជីជាមួយគណៈវិជ្ជាជីវៈ ត្រូវបំពេញគ្រប់ល​ក្ខខណ្ឌដើម្បីទ​ទួលបានអជ្ញាប​ណ្ណ ក៏ដូចជាបន្តសុពល​ភាពអាជ្ញា​បណ្ណ អនុវត្តការងារឱ្យបានត្រឹមត្រូវ និងត្រូវគោ​រពឱ្យបាន​នូវក្រមសីលធ៌មវិជ្ជាជីវៈ ។

ក្នុងពេលដែលមាន​អាកាសធាតុក្តៅខ្លាំង សូមអំពា​វនាវដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់​ប្រុងប្រយ័ត្នថែ​រក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសូម​យកចិត្តទុកដា​ក់ចំពោះស្ត្រីមាន​ផ្ទៃពោះ ទារក កុមារ មនុស្សចាស់ ដូចបានជូនតាម «សេចក្តីជូនព័ត៌មានស្តីពី​ការប្រុងប្រយ័ត្នការ​ពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។

ឆ្លៀតក្នុងឱកាស​នោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់​គ្រឿងឥស្សរិយយស​មេដាយជូន​ដល់ថ្នាក់ដឹ​កនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យកាល​ម៉ែត និងប្រធានមណ្ឌលសុខភាពនៃ​ខេត្តពោធិ៍សាត់ ដែលទទួលបានជោ​គជ័យជា​អង្គភា​ពផ្តល់សេ​វាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល សរុបចំនួន ១០២រូប ក្នុងនោះមេ​ដាយប្រាក់​ការងារ ចំនួន ១១គ្រឿង និងមេដា​យសំរិទ្ធការងារ ចំនួន ៩១គ្រឿង ដើម្បីជាការលើកទឹ​កចិត្តដល់​មន្រ្តីសុខាភិ​បាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតី​ទទួល​ខុស​ត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និងសមធម៌។


ទន្ទឹមនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ទទួលបន្ទុកផ្នែកសុខាភិ​បាល ប្រធានមន្ទីរសុខាភិ​បាលនៃរដ្ឋបាលរាជធានីខេត្ត សូមពិនិត្យលទ្ធភាព​ក្នុងការស្នើសុំ គ្រឿងឥស្សរិយយសមេដាយ ជូនដល់មន្រ្តីរាជការ និងបុគ្គលិក​សុខាភិបាលចាប់ពី​កម្រិតមណ្ឌលសុខភាព រហូ​តដល់មន្ទីរសុខាភិបាល ដោយត្រូវឈរ​លើគោលការ​ណ៍ស្នើសុំឱ្យបា​នត្រឹមត្រូវស្របតាមនី​តិវិធីដែលបានកំណត់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button