ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ណែនាំ​ឱ្យក្រុមហ៊ុនទឹកស្អាត​ក្នុងខេត្ត សហការគ្នាដោះ​ស្រាយ បញ្ហាកង្វះ​ទឹ​កស្អាត​ប្រើប្រាស់​ជូនប្រ​ជាពលរដ្ឋ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសៀល ថ្ងៃទី​០២ ខែឧសភា ឆ្នាំ២០២៤ បានណែនាំឱ្យក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ និងក្រុមហ៊ុនទឹកស្អាត ឃួ មេង​ហួត ត្រូវសហ​ការគ្នាដោះ​ស្រាយ បញ្ហាកង្វះទឹកស្អា​តប្រើប្រាស់ជូនប្រជាពលរដ្ឋ អោយបាន​ទាន់​ពេលវេលា

អភិបា​លខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយបច្ចុប្បន្នរដូវប្រាំង ស្ថានភាព​អាកាស​ធាតុរាំងស្ងួត និងក្តៅខ្លាំង បានធ្វើឱ្យប្រភពទឹកនានា មានការរីងស្ងួត ហើយតម្រូវការប្រើប្រា​ស់ទឹកក៍​មានបរិមា​ណច្រើន ដែលបណ្តាលឱ្យបងប្អូនប្រជា​ពលរដ្ឋ មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះ​ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមទឹកស្អាត ត្រូវសហការគ្នា គឺធ្វើយ៉ាងណា ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជំរុញដល់ក្រុមហ៊ុនទឹកស្អាត ក្នុងខេត្តទាំងអស់ ត្រូវពង្រីក​អាងស្តុកទឹកបន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដា​របច្ចេកទេស ជាពិសេ​សត្រូវពង្រីកតបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយត​បទៅ​នឹងស្ថានភាពជាក់ស្ដែង និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button