លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ដឹកនាំកម្លាំងការពារសន្តិសុខ សណ្តាប់ ពិធីឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចុះសួរសុខទុក្ខពលរដ្ឋរបស់ខ្លួននៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ដឹកនាំកម្លាំងការិយាល័យនគរបាលបន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះការពារ សន្តិសុខសណ្ដាប់ធ្នាប់កម្មវិធីឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូនេស៊ី ចុះសួរសុខទុក្ខពលរដ្ឋរបស់ខ្លួននៅក្រុងប៉ោយប៉ែត។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកអគ្គរដ្ឋទូត បណ្ឌិត សាន់តូ និងលោកវ/ឯក ម៉ូស រីហ្សាល់ អនុព័ន្ធយោធាអមស្ថានទូតសាធារណៈរដ្ឋឥណ្ឌូនេសុី ដែលមានការអញ្ជើញចូលរួម ពីលោក លោកស្រី អ្នកវិនិយោគ ជីវករ ពាណិជ្ជករ ពលករ ដែលជាពលរដ្ឋឥណ្ឌូនេស៊ីប្រមាណជាង៣០០នាក់។
គោលបំណងនៃជំនួបសំណេះសំណាលនេះផ្ដោតសំខាន់លើរបៀបវារៈចំនួន៣រួមមាន:
១- ចុះមកសួរសុខទុកជនជាតិឥណ្ឌូនេសុីដែលរស់នៅក្នុងក្រុងប៉ោយប៉ែត។
២- ជួយផ្តល់ព័ត៍មានក៍ដូចជាផ្តល់ទិដ្ឋាការដែលជិតផុតសុពលភាព។
៣- ណែនាំប្រជាពលរដ្ឋឥណ្ឌូនេសុីអោយមានទំនាក់ទំនងជាមួយស្ថានទូតនិងរកសុីទទួលទានដោយស្របច្បាប់។
៤- ចែកមួកសុវត្ថិភាព៕