ខណៈអាកាសធាតុកំពុងក្តៅខ្លាំង មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំដោយខ្សល់កន្ត្រាក់ លើស្រុកចំនួន២ជាប់ព្រំដែនថៃ បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋ៣៣ខ្នង
បន្ទាយមានជ័យ៖លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣៣ខ្នង នៅក្នុងស្រុកចំនួន២ នៃខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ រងផលប៉ះពាល់ដោយខូចខាតប៉ើងដំបូល និងដួលរលំដោយសារមានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បន្ទាប់ពីអាកាសធាតុក្តៅខ្លាំង។
អាជ្ញាធរស្រុកថ្មពួកបានឲ្យដឹងថា៖កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នៅស្រុកថ្មពួកមានភ្លៀង លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលប៉ះពាល់២ឃុំរងការខូចខាតផ្ទះ សំបែងប្រជាពលរដ្ឋចំនួន១៨ខ្នង នឹងខូចខាតធ្ងន់ដួលរលំទាំងស្រុង ចំនួន៨ខ្នងផ្ទះ ក្នុងនោះមាននៅឃុំគំរូប៉ះ ពាល់៦ខ្នង នឹងឃុំថ្មពួកប៉ះពាល់១២ខ្នង ប៉ះពាល់ធ្ងន់ធ្ងរចំនួន៨ខ្នងដែល ដួលរលំទាំងស្រុង និងផ្ទះដួលសង្កត់ គោយន្តកន្ត្រៃ១គ្រឿង។ ចំណែកអាជ្ញាធរស្រុកម៉ាឡៃវិញបានឲ្យដឹងដែលថា ស្រុកម៉ាឡៃ ក៏មាន ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ឃុំពង្រលើ២ភូមិ ខូចខាតផ្ទះសំបែង ចំនួន១៥ខ្នង និងខូចខាតដួលរំលំ ចំនួន៤ខ្នង ក្នុងនោះមានភូមិទួលពង្រប៉ះពាល់៧ខ្នង ដួលរលំទាំងស្រុង៤ខ្នង និងភូមិភ្នំដូនសំប៉ះពាល់ ៨ខ្នង។
ក្រោយប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ អាជ្ញាធរនៃស្រុកទាំងពីបានដឹកនាំ កម្លាំងនគរបាល នឹងកងរាជអាវុធហត្ថ និងកម្លាំងយោធាបានចុះទៅពិនិត្យ ហើយជួយអន្តរាគមន៍រុះរើរៀបចំសម្ភារៈ ទុកដាក់លុះព្រឹកឡើងកម្លាំងនិងចុះជួយ រុះរើនិងជួសជុលផ្ទះសំបែងជូន ប្រជាពលរដ្ឋផងដែរ៕