ព័ត៌មានជាតិ

ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើតេស្ត រកសារធា​តុញៀន​ក្នុងក្របខណ្ឌ​នៃមន្ត្រីរាជការក្រសួងព័​ត៌មាន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០ នឹងត្រូវធ្វើតេ​ស្ត​រក​សារធា​តុញៀន នៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន​ ជា​យុទ្ធនា​ការ​ដើម្បីស​ម្រេចឱ្យបា​ននូវកា​រប្តេជ្ញាចិត្ត «កម្ពុ​ជាជាប្រទេ​សគ្មាន គ្រឿងញៀន និងរក្សាគ្រួសា​រនីមួ​យៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិ​ស័យ ចូលរួម​ទាំងអស់គ្នាដើម្បីជីវិត និងស​ហគម​ន៍គ្មាន​គ្រឿងញៀន»

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មា​នប្រសាសន៍ថា កិច្ចការ​ងារធ្វើតេស្តរក​សារធាតុ​ញៀនក្នុងជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹ​ងការអនុវត្តប​ទបញ្ជារបស់ស​ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់​ចេញវិធានការម៉ឺង​ម៉ាត់ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងថា៖«​យើងទាំងអស់គ្នាមាន​កាតព្វកិ​ច្ចក្នុងការធ្វើតេ​ស្តរកសារ​ធាតុញៀន​ទាំងអស់គ្នារា​ប់ទាំងរូបខ្ញុំផងដែរ»។ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រ​សួងព័ត៌មាននិង​ជាប្រធានគណៈ​កម្មការទទួលបន្ទុកផ្សព្វ​ផ្សាយអប់រំ​នៃយុទ្ធនាកា​រប្រយុទ្ធប្រឆាំង​គ្រឿងញៀនផងដែរនោះ បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោ​យថ្នាក់​ដឹក​នាំនិងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរ​ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបា​នលទ្ធផលល្អ​ទាំងអស់គ្នាជាមួយគ្នា​នេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគោរពថ្លែងអំណរ​គុណឯកឧត្តម​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន​ដែលបានអនុញ្ញាតផ្តល់មន្ត្រីបច្ចេកទេសជួយធ្វើតេស្តរកសាធារតុញៀន និងបានថ្លែងអំណ​រគុណ​ដល់​ថ្នាក់ដឹ​កនាំនិងមន្ត្រី ទិប្រឹក្សា ជំនួយការទាំងអស់ដែលបានចូលរួមស​ហការយ៉ាងស​កម្មក្នុងការបំពេញកាតព្វកិច្ចដ៏​មានសារៈសំខាន់នេះ។

តាមរយៈរបាយការណ៍លើកឡើងដោ​យ អាជ្ញាធរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា គិតមកដល់ថ្ងៃទី២​៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោម ជាតិ មួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើ​តេស្តរហ័ស រកសារធាតុញៀន ក្នុងទឹ​កមូត្រ ចំ​ពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបា​លជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបាន​ចំនួន ៥៦ ៤៤៥ រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

ជាមួយ ជាមួយគ្នានេះ អាជ្ញាធ​រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធាន​ការមួយ​ចំនួន ដើម្បីបន្ត​អនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមកា​រងារចំពោះ​កិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងក​រណីមា​នការតវ៉ាពី​មន្ត្រីអំពី​លទ្ធផល​តេស្ត, បើកវគ្គបណ្តុះ​បណ្តាលដ​ល់គ្រូបង្គោលតាម​ស្ថាប័ន អង្គភាព,ណែនាំដល់សា​មីក្រសួងស្ថាប័​ន ដែលបា​នបណ្តេញមន្ត្រីវិជ្ជមា​នសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគា​ត់ទៅទទួលកា​រព្យាបាល និងស្តារនីតិសម្បទា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button