ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករ​ណីលួចមា​ន​ស្ថាន​ទម្ងន់ទោស(ម៉ូតូ) ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន​បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងប៉ោ​យ​ប៉ែត បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១.ឈ្មោះ ណាត ស៊ីធៀម (សី) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប្រជា​ធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត,.ឈ្មោះ មុត សំនិត (តូច) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, .ឈ្មោះ សឿត វីននី ភេទប្រុស អាយុ១​៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ បច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពាក់ព័​ន្ធករ​ណីលួចស្ថានទម្ង​ន់ទោស(ម៉ូតូ) ប្រព្រឹត្តកាលពីវេលាម៉ោង០២និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២​៤ នៅចំណុច មណ្ឌល១ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំង​ដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 1AP-3243 ចំនួន០១ គ្រឿង (ប្រគល់ជូនជ​នរងគ្រោះវិញ)ការឃាត់ខ្លួនជនសង្ស័យនេះបាន​ធ្វើឡើ​ងតាមពា​ក្យបណ្តឹង​របស់ជ​នរងគ្រោះឈ្មោះ ម៉ី ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ​មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាម៉ោង​ថ្ងៃខែខាងលើ​ជនសង្ស័យ០១ក្រុម​មានគ្នាចំនួន​០៣នាក់ បានធ្វើសកម្មភាពលួច​កាច់សោរក​ម៉ូតូរបស់ជ​នរងគ្រោះ​នៅជិតកន្លែង​ដេក បន្ទាប់ម​កកម្លាំងមូ​លដ្ឋានកងរាជអាវុ​ធហត្ថក្រុង ចុះទៅកន្លែងកេីតហេតុ បាន​ធ្វើកា​រស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង្ស័យចំនួន០៣នាក់ និងដកហូតវត្ថុតាង ហើយនាំ​មកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងកសាង សំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាច់​សោរយ​កម៉ូតូរបស់ជនរង​គ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកង​រាជអា​វុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្ត​តាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button