ព័ត៌មានជាតិ

ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ លោកឧត្ដមសេនីយ៍ត្រី ម៉ៅ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន រួមទាំងសហការីចំនួន ០៥រូប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក បានបើកកិច្ចប្រជុំធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងកម្លាំង នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងក្រុមផ្តល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម បានចុះពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅថ្មីរបស់មន្ត្រី និងបានដំណើរការបើកកិច្ចសវនកម្មដូចខាងក្រោម ៖
–  អញ្ជើញនាយផ្នែករាយការណ៍អំពីការអនុវត្តការងារជំនាញប្រចាំថ្ងៃរបស់ផ្នែកនីមួយៗ ។
–  ពិនិត្យវេនបែងចែកការងារ និងបញ្ជីវត្តមានប្រចាំថ្ងៃរបស់ផ្នែកនីមួយៗ ។
–  ពិនិត្យរបាយការណ៍ បញ្ចីវត្តមានរួម លិខិតសុំអនុញ្ញាតច្បាប់ សៀវភៅចុះលេខចេញ-ចូល និងឯកសារផ្សេងៗទៀត ដែលទទួលបានពីការិយាល័យ នាយកដ្ឋាន អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធប្រចាំឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធមួយចំនួន ។
–  ត្រួតពិនិត្យកម្លាំង និងចុះបញ្ជីវត្តមានតាមបណ្តាគោលដៅរបស់ផ្នែកនីមួយៗ ។
–  ផ្ទៀងផ្ទាត់អចលនទ្រព្យ សម្បត្តិរដ្ឋ  សម្បត្តិអង្គភាព និងអាវុធ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button