ព័ត៌មានជាតិ

កិច្ចប្រជុំ ពិភាក្សា ពីគម្រោងផ្តល់​ជូនពិសេស​ នៃសេវាទូរគមនាគមន៍ របស់ក្រុមហ៊ុន Smart Axiata

ខេត្តបន្ទាយមានជ័យ៖លោក លី សុវណ្ណារិទ្ធ អភិបាល​រងខេត្តបន្ទា​យមានជ័យនៅព្រឹកថ្ងៃទី៩ ខែឧស​ភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិ​ភាក្សាពីគ​ម្រោងផ្តល់ជូ​នពិសេសនៃ​សេវាទូរគមនាគម​ន៍របស់ក្រុមហ៊ុនស្មា​តអាស្យាតាខូអែ​លធីឌី នៅសាលាខេត្តបន្ទាយមានជ័យ។

លោក ស៊ីន ដាវ៉ាន់ដា អ្នកគ្រប់គ្រង​ប្រតិបត្តិការផ្នែក​លក់របស់ក្រុមហ៊ុនស្មាត​អាស្យាតាបាន​បញ្ជាក់​ថា ក្រុមហ៊ុនស្មាត​ជាប្រតិបត្តិករទូរគម​នាគមន៍ចល័ត​ឈានមុខគេក្នុង​ព្រះរាជាណាច​ក្រកម្ពុជា ហើយបច្ចុប្បន្នក្រុមហ៊ុ​នបាននិងកំពុងបម្រើអតិថិ​ជនចំនួន ៨លាននា​ក់ ស្ថិតនៅក្រោមស្លាក​សញ្ញាស្មាត ហើយក្រុមហ៊ុនស្មាត ជាប្រ​តិបត្តិករដំបូងបង្អស់ដែ​លបានដាក់ឲ្យដំណើរការនូវសេវា បច្ចេកវិ​ទ្យាជំនាន់ទី៤ ៤G LTE ក្នុងឆ្នាំ២០​១៤ ហេីយបា​ននិងកំពុងផ្តល់សេវាគ្របដណ្ដប់ក្នុងតំបន់ ៩៩ភាគរយ​នៅទូទាំងព្រះរាជាណា​ចក្រកម្ពុជា។

លោក ស៊ីន ដាវ៉ាន់ដា បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនស្មាត មិនត្រឹមតែជាប្រតិបត្តិករទូរ​គមនាគមន៍ និងបច្ចេកវិទ្យា​ឈាន​មុខគេតែ​ប៉ុណ្ណោះទេ តែបានប្ដេជ្ញាចិត្តធ្វើឲ្យមា​នការផ្លាស់ប្តូរដ៏ល្អមួយ​យ៉ាងពិ​តប្រាក​ដការប្ដេជ្ញាចិត្តរបស់ស្មាតគឺ​ផ្ដោតលើការកសាងកេរដំណែលយូរអង្វែង។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត​បានមានប្រសា​សន៍ថ្លែងអំណរគុណ​ចំពោះក្រុមហ៊ុន​ស្មាត​ដែល ក្រុមហ៊ុនឈានមុខគេ​នាពេលបច្ចុប្បន្នឯរយៈ​កាលកន្លងមកច្រើនបា​នសហការជា​មួយរដ្ឋបា​លខេត្តបន្ទាយ​មានជ័យបានផ្ដោតលើគម្រោង​អ៊ីនធឺណិត​បញ្ចុះតម្លៃទាំងរ​ដ្ឋបាលខេត្ដ​ទាំងមន្ទីរ​បក្យ មិនតែប៉ុណ្ណោះបានផ្តល់ជូនលេខទូរស័ព្ទសម្រាប់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត។លោក លី សុវណ្ណារិទ្ធ បាន​បន្តទៀតថា ក្រុមហ៊ុនស្មាតជាក្រុមហ៊ុន ឈានមុខគេក៏ពិតមែន​តែសម្រាប់អ្នកដែ​លប្រើប្រាស់នៅ​មានការលំបាកជាអន្លើអន្លើដូ​ចជាការបញ្ចូលលុយមិនប្រក្រតីសេ​វាអ៊ីនធឺណិត Wifi មានកា​រចាត់ចែងរអាក់រអួលល្បឿនមិនស៊ីមេទ្រី មានការរំខានធ្វើឲ្យអ្នក​ប្រើប្រាស់ប្រព័ន្ធស្មាត​ជួបបញ្ហាប្រ​ឈមមួយចំនួនដូចជា មានបងប្អូនមួយចំ​នួនក្នុងបណ្ដាញសង្គម​ហ្វេសប៊ុកមិនសប្បាយ​ចិត្តលើបញ្ហាបញ្ចូលលុយនិ​ងមានការកាត់លុ​យដោយមិនយុត្តិធ​ម៌ដូច្នេះសុំឲ្យក្រុមហ៊ុន​ស្មាតធ្វើកា​រប្រឹង​ប្រែងឲ្យអស់​លទ្ធភាព ​ដើម្បីឲ្យអតិថិជនប្រើប្រាស់ពេញចិត្តបានយូរអង្វែង​និងមានប្រ​សិទ្ធភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button