ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចូលរួមបុណ្យសពព្រះគ្រូ ឧជុធរោ សៅ វ៉ើន ចៅអធិការវត្តសិលាអណ្តែត ត្រូវជាឪពុកបង្កើតរបស់ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ

(បន្ទាយមានជ័យ): លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញ ដឹកនាំកម្លាំងចូលរួមបុណ្យសព្វព្រះគ្រូ ឧជុធរោ សៅ វ៉ើន ត្រូវជាឪពុកបង្កើតរបស់ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ ។

កម្មវិធីបុណ្យនេះមានការអញ្ជើញចូលរួមពីរលោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញ លោកអធិការក្រុងនគរបាលស្រុកទាំង៩ លោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រួមមន្ត្រី ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីលោកលោកស្រី ភ្ញៀវកិត្តិយស អាជីវករ ប្រជាពលរដ្ឋ ជិតឆ្ងាយ និងគ្រួសារសពជាច្រើនរូប។

ពិធីបុណ្យសពព្រះគ្រូ ឧជុធរោ សៅ វ៉ើន ចៅអធិការវត្តសិលាអណ្តែត បានប្រារព្ធធ្វើឡើង នៅក្នុងវត្ត សិលាអណ្តែត ឃុំចង្ហា ស្រុកអូរជ្រៅ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូមសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំក្តុកក្តួល សោកសៅ និងស្តាយស្រណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុត ចំពោះ សពព្រះគ្រូ ឧជុធរោ សៅ វ៉ើន ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារ សេនាធិការ  បានទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ ២កើត ខែពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសពព្រះគ្រូ ឧជុធរោ សៅ វ៉ើនបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button