រយះ០៣ថ្ងៃសង្រ្កាន្តប៉ៃលិន ឆក់យកបេះដូងរាស្ត្រ ធ្វើឲ្យបំភ្លេចមិនបាននៅព្រឹត្តិការណ៍ដ៏សែនរីករាយ
(ប៉ៃលិន):ចូលឆ្នាំប្រពៃណីជាតិខ្មែររយះពេល៣ថ្ងៃនេះពលរដ្ឋដែលមកកម្សាន្តសង្ក្រាន្តប៉ៃលិន ពិសេសពលរដ្ឋរស់នៅខេត្តប៉ៃលិនមានការសប្បាយរីករាយនិងលេងល្បែងកម្សាន្តនានា ពិសេសគឺការរាំរែកតែម្តងធ្វើឲ្យពួកគាត់ជក់ចិត្តដិតអារម្មណ៍មិនអាចបំភ្លេចបាននូវការសប្បាយរីករាយទាំងនេះ។
អ្វីដែលពលរដ្ឋកាន់តែពេញចិត្តពេញថ្លើមថែមទៀតគឺថ្នាក់ដឹកនាំដូចជា ឯកឧត្តមអ៉ឺឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិននិងអភិបាលរងខេត្តបានចូលរួមលេងកម្សាន្តជាមួយគ្នាដោយភាពសាមញ្ញដូចពលរដ្ឋធម្មតា ដែរជាហេតុធ្វើឲ្យពិធីសង្ក្រាន្តឆ្នាំថ្មីកាន់តែសប្បាយទ្វេរដង។
ជាមួយការកម្សាន្តសប្បាយនៅដែរឯកឧត្តម អ៉ី ឈាន ក៏បានមានប្រសាសន៍ អរគុណសន្តិភាពនិងរំលឹកដល់គោលនយោបាយឈ្នះឈ្នះ មាននយោបានឈ្នះឈ្នះនេះហើយមធ្វើឲ្យប្រទេសយើងបានសុខសន្តិភាពពេញលិញរហូតដល់ថ្ងៃនេះ ពិសេសខេត្តដ៏តូចមួយនេះដែលពីមុនញាំញីដោយសង្គ្រាម តែឥឡូវមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងដែរលោកជំទាវ បាន ស្រីមុំ ក៏មិនភ្លេចអរគុណដល់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានពុះពារស្វាត់ស្វែងរកវ៉ាក់សាំងការពារជម្ងឺកូវិដ-១៩ ចាក់ជូនពលរដ្ឋរបស់ខ្លួនបានស្ទើ១០០% និងបានបើកឲ្យមានការជួបជុំលេងល្បែងកម្សាន្តនាឱកាសចូលឆ្នាំថ្មីនេះតែពលរដ្ឋក៍មិនត្រូវភ្លេច ៣ការពារ ៣កុំនោះឡើយ៕