សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អំណោយថ្នាំពេទ្យ ជូនដល់មន្ទីរយោធភូមិភាគទី៥
បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំនួន១៥មុខ មានថ្នាំពេទ្យ និងសម្ភារៈមួយចំនួន ជូនដល់មន្ទីរយោធភូមិភាគទី៥ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមមាន៖
1-Amoxicilline 250mg ចំនួន10000គ្រាប់
2 Amoxicilline 500mg ចំនួន5000គ្រាប់
3-Cotrimoxazole 480mg ចំនួន10000គ្រាប់
4-Ferous Sulfate+Folic Acide 200mg
ចំនួន10000គ្រាប់
5-Multivitamine ចំនួន6000គ្រាប់
6-Dextrose 500ml 5% ចំនួន240ដប
7-Dextrose 500ml 10% ចំនួន240ដប
8-NSS 0.9% 1000ml ចំនួន120ដប
9-Ringer Lactate 1000ml ចំនួន600ដប
10-Trous ចំនួន2500
11-Povidine lodine 10% 200ml ចំនួន30 ដប
12-Thaimime 100mg ចំនួន3000គ្រាប់
13-Bromhexine 8mg ចំនួន6400គ្រាប់
14-Hemato Polivalent Snake Antivenin ចំនួន10ដប
15-Nuero Polivalent Snake Antivanin ចំនួន 4ដប
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត តែងគិតគូរដល់សុខទុក្ខ សុខុមាលភាព កងទ័ព និងគ្រួសារកងទ័ព ដោយការផ្តល់ថ្នាំ និងសម្ភារនេះ គឺសម្រាប់ជួយសម្រួលក្នុងការប្រើប្រាស់ និងព្យាបាល ទាំងកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធ៌ម៕