ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តISUZUបុកម៉ូតូពីក្រោយ បណ្តាល​ឲ្យស្ត្រីវ័យចំណាស់ ៣នាក់ របួសធ្ងន់ ស្រាល នៅស្រុក​ព្រៈនេ​ត្រព្រៈ

បន្ទាយមានជ័យ៖ស្ត្រីចំណាស់៣នាក់​ បានរងរបួស​ធ្ងន់​និងស្រាល ក្នុងឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរ​ណ៍ ដែលបង្កឡើងដោយរថយន្តសេរីទំនើបISUZU បានបុកពីក្រោយពេញទំហឹងនៅព្រឹកថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០២៤ នៅចំណុុចខាងកើតសូឡា ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រៈនេត្រព្រៈ ខេត្តប​ន្ទាយមានជ័យ ។ក្រោយពីកើតហេតុភ្លាមមន្ត្រីនគរបា​លចរា​ចរណ៍ស្រុកព្រៈនេត្រព្រៈ​ បានចុះមកជួយអន្តរាគម និងធ្វើការវាស់វែង។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅពេលគ្រោះថ្នាក់ច​រាចរណ៍កើតឡើង​មានមស្ត្រី៣​នាក់​បានជិៈ​ម៉ូតូម៉ាក់ហុង​ដាវ៉េវ ពណ៌ក្រហម សេរីចាស់ បើកបរតាមបណ្តោយផ្លូវជា​តិលេខ៥ ក្នុងទិសដៅពី​លិចទៅកើត បម្រុងបត់ចូលខាង​ឆ្លងផ្លូវ​ទៅខាងស្តាំដៃ ក៏ត្រូវរថយន្ត​ម៉ាក់ISUSUពាក់ស្លាក​លេខ​ចង្កូតស្តាំBMC-0664​បើកបរស្របទិ​សគ្នា​បុក​ពីក្រោយពេញ​ទំហឹង បណ្តាល​ប៉ើង​របួសស្ត្រីចំណាស់៣​នាក់ ក្នុងនោះមាន២នាក់​បាក់ជើង និងម្នាក់ទៀតគ្រិច​ចង្កេះរបួសធ្ងន់ ត្រូវបានរ​ថយន្តសង្គ្រោះមន្ទី​ពេទ្យបង្អែក​ស្រុកព្រៈនេត្រព្រៈដឹក​ទៅកាន់​មន្ទីពេទ្យភ្លាមៗ។

មន្ត្រីនគរបា​លចរាចរណ៍ស្រុកព្រៈនេត្រព្រៈ បានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ច​រាចរណ៍កើ​តឡើងគឺ​ផ្តើម​ចេញពីស្ត្រី ៣នាក់ ជិៈម៉ូតូបត់​ខ្វះការប្រុងប្រយ័ត្ន ខណៈរថយន្ត​បើក​ក្នុងងល្បឿនលឿន​ផងនោះ​ក៏ស្រាប់តែបុកពេញទំហឹង បណ្តាលរបួសធ្ងន់​ចំនួន៣នាក់ ២នាក់បាក់​ជើង និងរងការខូចខា​តរថយន្ត​ផ្នែកខាងមុខ​និងម៉ូតូខ្ទេច។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើ​ការពិនិត្យវាស់វែង​ហើយរថយន្ត​បង្កគ្រោះថ្នាក់ និងម៉ូតូរង​គ្រោះ​ ត្រូវបានយកទៅរក្សាទុក​នៅអធិការដ្ឋាននគរ​បាលស្រុកព្រៈនេ​ត្រព្រៈ រងចាំដោះស្រាយគ្នា តាម​និតិវិធីច្បាប់ចរាចរណ៍ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button